ព័ត៌មានជាតិ
ប្រជាពលរដ្ឋ១៧គ្រួសាររងផលប៉ះពាល់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្រុងសៀមរាប ស្ម័គ្រចិត្តចាប់ឆ្នោតយកដីឡូត៍ថ្មី
ខេត្តសៀមរាប៖ ប្រជាពលរដ្ឋ១៧គ្រួសារក្នុងភូមិធ្លកអណ្ដូងដែលរងផលប៉ះពាល់នៃគម្រោងស្ថាបនាហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ស្ម័គ្រចិត្តចាប់ឆ្នោតយកទីតាំងដីឡូតិ៍ថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប មន្រ្តីជំនាញនៃក្រុមការងារដោះស្រាយគោលនយោបាយដីធ្លី ឆ្លើយតបយន្តការសម្របសម្រួលផលប៉ះពាល់នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដើម្បីអភិវឌ្ឍក្រុងសៀមរាប បានបញ្ជាក់ថា មានប្រជាពលរដ្ឋចំនួន១៧គ្រួសារ លើ១៩គ្រួសារ ដែលមានទីលំនៅលើចំណុចចន្លោះកណ្តាលនៃសំណង់ផ្លូវភ្លោះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម បានព្រមទទួលយកការសម្របសម្រួលរបស់រដ្ឋបាលខេត្តសៀមរាប ដោយបានចូលរួមការចាប់ឆ្នោតទទួលយកប្លង់ដីថ្មី និងរុះរើផ្ទះសម្បែងរបស់ខ្លួនដោយស្ម័គ្រចិត្ត ចេញពីគម្រោងស្ថាបនាផ្លូវភ្លោះនោះ។

ក្រុមការងារដដែលនេះបានឱ្យដឹងថា ទីតាំងថ្មីសម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តចេញពីចំណុចសំណង់ផ្លូវភ្លោះនោះ គឺរដ្ឋបាលខេត្តបានរៀបចំនៅតំបន់អភិវឌ្ឍរុនតាឯក ភូមិតានី ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ដោយរៀបចំតំបន់នោះឱ្យមានអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តបានចាត់ទុកការស្ម័គ្រចិត្តចាប់ឆ្នោតដើម្បីយកទីតាំងថ្មី និងរុះរើលំនៅឋានចាស់ដែលជាសំណង់ ស្ថិតនៅលើទីតាំងនៃដីផ្លូវអតីតប្រព័ន្ធការពាររបស់ខេត្ត គឺជាគំរូមួយក្នុងការចូលរួមអភិវឌ្ឍខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យស័ក្កសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខ ដោយក្នុងពេលបច្ចុប្បន្នក្រុមការងារបាននឹងកំពុងសាងសង់ និងពង្រីកផ្លូវតាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន៣៨ខ្សែ និងការស្តារស្ទឹងសៀមរាបដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕
អត្ថបទ៖ គឿន វេត

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


