ព័ត៌មានជាតិ
ត្រឹម២សប្តាហ៍ ស្រុក៣នៅខេត្តរតនគីរី មានអ្នកឆ្លងជំងឺគ្រុនឈីកកើនឡើងជាង១០០នាក់
ក្នុងរយៈពេល២សប្តាហ៍នេះ មានការកើនឡើងនូវករណីជំងឺគ្រុនឈីក បានកើតឡើងនៅក្នុងស្រុកចំនួន៣ នៃខេត្តរតនគីរីប្រមាណជាង១០០ករណី ហើយចំនួននេះអាចនឹងបន្តកើនឡើងជាបន្តបន្ទាប់ទៀត។

បើតាម លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៦ឧសភានេះថា ស្រុកចំនួន៣ ដែលមានប្រជាពលរដ្ឋកំពុងមានកើតជំងឺគ្រុនឈីកនោះរួមមាន ស្រុកអូជុំ ស្រុកអណ្តូងមាសនិងស្រុកបរកែវ។
យ៉ាងណាក៏ដោយ លោក វេជ្ជបណ្ឌិតបានបន្តថា«ស្ថានការណ៍នៅស្រុកទាំង៣នេះ យើងអាចគ្រប់គ្រងបាន១០០ភាគរយ ហើយដោយមិនមានអ្វីជាការគួរឱ្យព្រួយបារម្ភទេ ដោយកម្មវិធីជាតិបានធ្វើសកម្មភាពចុះអប់រំសុខភាព ដាក់ថ្នាំអាបែតនិងបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយ»។

លោក វេជ្ជបណ្ឌិត បាន លើកឡើងថា ដើម្បីការពារសុខភាពឱ្យកាន់តែមានប្រសិទ្ធភាពជៀសផុត ពីការឆ្លងជំងឺគ្រុនឈីក និងគ្រុនឈាមដោយសារសត្វមូសខ្លាញីខាំ និងជំងឺផ្សេងទៀត ដែលអាចកើតមានឡើងដោយសារមូសខាំ ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សំលៀកបំពាក់ក្នុង និងក្រៅផ្ទះ ឱ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ។
លើសពីនេះទៀត អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ។ ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែង ឬវត្ថុដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេ ត្រូវកប់ ឬ ដុត ឬ កម្ទេចចោល ឬ ទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។ ត្រូវដាក់អាបែតក្នុងពាង ឬ អាង ឬវត្ថុស្តុកទឹក ជាដើម។
លោក វេជ្ជបណ្ឌិត លាងឬទ្ធី បានណែនាំថា«បើមានអាការៈមិនស្រួល ដូចជាក្ដៅខ្លួនលើសពី ៣៨អង្សាសេ ចេញកន្ទួលក្រហមលើខ្លួនប្រាណ ឬនៅដៃ ឬមាន បញ្ហាសុខភាព សូមប្រញាប់ទៅស្វែងរកការពិគ្រោះពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក»៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ អធិការនគរបាលក្រុងសំរោង ចុះទៅសួរសុខទុក្ខមន្ត្រីនគរបាលម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


