ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ នេត សាវឿន ឧបត្ថម្ភថវិកា២,២០០,០០០រៀល ដល់កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពី លោកស្នងការរង បានរៀបចំពិធីសំណេះសំណាល និងនាំយកថវិកាសរុបចំនួន ២,២០០,០០០ រៀល (ពីរលានពីររយពាន់រៀលគត់) ដែលជាអំណយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនដល់កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់នៃអធិការដ្ឋាននគរបាលក្រុងសំរោង និងប្រជាការពារភូមិរបស់សង្កាត់អូស្មាច់។

ជាការលើកទឹកចិត្ត ក្រោយពីបានខិតខំចូលរួមសហការគ្នា បំពេញភារកិច្ចបំបែកសំណុំរឿងបទល្មើសព្រហ្មទណ្ឌ(បទប៉ុនប៉ងឃាតកម្មមានស្ថានទម្ងន់ទោស) ដោយសារជនរងគ្រោះជារាជការសាធារណៈ ក្នុងការបំពេញមុខងារ ការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ទទួលបានលទ្ធផលល្អប្រសើរ និងធ្វើការឃាត់ខ្លួនបានមេខ្លោងធំៗសរុបចំនួន ០៤នាក់ ផងដែរ ។
ក្នុងនោះ ថវិកាដែលទទួលបានរួមមាន៖
– ផែនការងារប្រឆាំងគ្រឿងញៀន ចំនួន ១,០០០,០០០ រៀល
– ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចំនួន ៥០០,០០០ រៀល
– ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចំនួន ៥០០,០០០ រៀល
– ប្រជាការពារភូមិចំនួន ០២នាក់ (ម្នាក់ៗទទួលបានចំនួន ១០០,០០០ រៀល) ។



នាឱកាសនោះផងដែរ លោកស្នងការ ក៏បានមានប្រសាសន៍សម្ដែងនូវការអបអរសាទរ និងកោតសរសើរលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដែលមានការសាមគ្គីភាពគ្នាល្អ និងខិតខំអនុវត្ត ភារកិច្ចបានយ៉ាងល្អប្រសើរផងដែរ៕
អត្ថបទ៖ ចាន់ ធី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន



