ព័ត៌មានជាតិ
បិទខ្ទប់បរិវេណកាសុីណូ សុខគឹមម៉េង ខណៈរកឃើញអ្នកលេងល្បែង៤នាក់មានវិជ្ជមាន កូវីដ១៩
(ខេត្តកំពត)៖ អាជ្ញាធរនិងសមត្ថកិច្ចស្រុកកំពង់ត្រាច ដឹកនាំដោយលោក អូន ខន អភិបាលស្រុកកំពង់ត្រាច នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំង និងក្រុមការងារចុះទៅបិទខ្ទប់នៅបរិវេណកាសុីណូ សុខគឹមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈជំនាញបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់នៅក្នុងកាសុីណូ សុខគឹមម៉េង(តន់ហន់) កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ដោយអាជ្ញាធរបានបិទខ្ទប់មនុស្សក្នុងកាសុីណូដើម្បីរង់ចាំជំនាញមកពិនិត្យ។

ដោយឡែកចំពោះអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត កម្លាំងសមត្ថកិច្ចបានយកខ្សែហ៊ុមព័ទ្ទលំនៅដ្ឋានដែលនៅក្បែរបរិវេណកាសុីណូ ដើម្បីរង់ចាំក្រុមគ្រូពេទ្យមកពិនិត្យ យកសំណាក៕





អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


