ព័ត៌មានជាតិ
រាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់គ្នាឲ្យចប់យ៉ាងយូរត្រឹមដើមឆ្នាំ២០២២
តាមរយៈសារជាសម្លេង នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលនឹងខិតខំធ្វើឲ្យសម្រេចនូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យអស់ ឬឲ្យចប់នៅក្នុងឆ្នាំនេះ ឬយឺតបំផុតនៅដើមឆ្នាំក្រោយ។»

កន្លងមកមានការស្នើសុំចាក់វ៉ាក់សាំងនៅតាមខេត្ត ក៏ដូចជាក្រសួង ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាសផ្សេងៗ ហើយក៏មានការស្នើសុំចាក់នៅតាមវិស័យផ្សេងៗផងដែរ ដូចជាវិស័យទេសចរណ៍ជាដើម។
ទាក់ទងទៅនឹងការស្នើសុំនេះ សម្ដេចតេជោបានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការមេ ដែលជាយុទ្ធសាស្ត្រសម្រាប់ការចាក់វ៉ាក់សាំង គឺយើងប្រើយុទ្ធសាស្ត្រ “ផ្ការីក” ដោយចាក់ពីក្នុងចេញក្រៅ។ យើងមិនអាចប្រើវាក់សាំងត្រង់នេះបន្តិចត្រង់នោះបន្តិចបានទេ បើធ្វើដូច្នេះនឹងមិនទទួលបានផលក្នុងការចាក់វ៉ាក់សាំងនោះទេ។

យោងតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ការចាក់វ៉ាក់សាំងនៅទីក្រុងភ្នំពេញ គឺជាអាទិភាពខ្ពស់បំផុត ហើយបន្តទៅទីប្រជុំជននៅខេត្តកណ្ដាល។ បន្ទាប់មកទៀត នឹងចេញទៅគោលដៅសំខាន់ៗនានា នៅតាមទីប្រជុំជន ទីរួមខេត្ត និងតំបន់រោងចក្រដែលមានកម្មករកកកុញ។
តាមការប៉ាន់ស្មាន ប្រជាពលរដ្ឋខ្មែរ ដែលត្រូវចាក់វ៉ាក់សាំងមានប្រមាណ១០ លាននាក់ ហើយប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ នៅទីប្រជុំជនខេត្តកណ្ដាល និងតំបន់ដែលមានកម្មករច្រើន មានចន្លោះពី៥ ទៅ ៦ លាននាក់ ដែលជាចំណុចអាទិភាពក្នុងការចាក់វ៉ាសាំង តាមដំណាក់កាល និងតាមចំនួនវ៉ាក់សាំងដែលយើងមាន។

តាមគម្រោង វ៉ាក់សាំងនឹងមកដល់ចំនួន៤ លាន៥ សែនដូសបន្ថែមទៀត នៅខែមិថុនា ខាងមុខ ហើយរាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យចប់សព្វគ្រប់នៅដំណាច់ឆ្នាំនេះ ឬដើមឆ្នាំក្រោយ។
នៅក្នុងដំណាក់កាលដែលប្រជាពលរដ្ឋមិនទាន់បានទទួលវ៉ាក់សាំង សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋការពារខ្លួនឲ្យបានល្អតាមរយៈ ៣ កុំ ៣ ការពារ ហើយបើទោះបីជាអ្នកបានទទួលវ៉ាក់សាំងក៏ដោយ ត្រូវតែមានវិធានការការពារដូចគ្នាពីព្រោះវ៉ាក់សាំង មិនអាចទប់បានគ្រប់ការចម្លងនោះទេ គឺត្រូវប្រើវ៉ាក់សាំងផង និងវិធីការពារផងទើបបាន៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន