ព័ត៌មានជាតិ
ញោមមានប្ដីថ្មី ប្រពន្ធសុំលែងជាដើមចមនាំឱ្យ កូននេន១អង្គ និងបុរសម្នាក់លេបថ្នាំពុលបញ្ចប់ជីវិតទាំងវ័យក្មេង
ព្រះសង្ឃមួយអង្គ តូចចិត្តនឹងញោមស្រីមានប្ដីថ្មី បានឆាន់ថ្នាំធ្វើគតអង្គឯង ខណៈដែលបុរសម្នាក់ទៀតតូចចិត្តនិងខ្លួនពិកាជើងប្រពន្ធសុំលែងក៏លេបថ្នាំសម្លាប់ខ្លួនដែរតែនៅកន្លែងផ្សេងគ្នា។
នគរបាលស្រុកមង្គលបូរីបានប្រាប់អ្នកយកព័ត៍មានឱ្យដឹងថានៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ មានកូននេនមួយអង្គ បានលេបថ្នាំកណ្តុរបណ្តាលឱ្យសុគត ព្រោះខឹងនិងម្តាយបង្កើតទៅយកប្តីថ្មី។

ព្រះសង្ឃអង្គនោះមានព្រះនាម លី ពូតុង ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្តសឿ ក្នុងភូមិដំរីក្រោម ឃុំសឿ ស្រុកងម្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកនេន អង្គនេះបាន បួសជាសង្ឈបានរយៈពេល ៣ព្រះវស្សាហើយ តាំងពីឪពុកបានស្លាប់ទៅបួសមុខភ្លើង ហើយបន្តរហូតមក។
មុនពេលកើតហេតុនេនអង្គនេះ បាននិមន្តទៅលេងញោមជាម្តាយហើយពេលនោះដឹងរឿងថាម្តាយយកប្តីថ្មី ពេលនិមន្តត្រឡប់មកវត្តវិញ មិនមានស្រដីអ្វី ក៏យកថ្នាំកណ្តុរមកលេបបណ្តាលឲ្យសុគតតែម្ដង។
ចំណែកឯករណីមួយទៀត កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១ បុរសម្នាក់ ឈ្មោះពៅ រឹទ្ធី អាយុ៣១ឆ្នាំ រស់នៅភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោយពីធ្លាក់ខ្លួនពិការជើងស្តាំនោះ ប្រពន្ធសុំលែងក៏ខឹងបានលេបថ្នាំសម្លាប់ខ្លួនផងដែរ។

នគរបាលបានបញ្ជាក់ថាតាមការពិនិត្យរបស់លោកគ្រូរពេទ្យបុរសរូបនេះពិតជាបានលេបថ្នាំសម្លាប់ខ្លួនមែនគឺថ្នាំប្រភេទginkgo biloba សង្ស័យលេបអស់មួយបន្ទះជាង។
ទាក់ទិននឹងការសម្លាប់នេះកាលពី២ឆ្នាំមុន បុរសរូបនេះធ្លាប់បានដុតផ្ទះខ្លួនឯងម្តងដែរ បណ្តាលឲ្យឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងធ្លាក់ខ្លួនពិការជើងស្ដាំទៀតទើបប្រពន្ធសុំលេង។ សពទាំងនេនទាំងបុរសពិការជើងក្រុមគ្រួសារយកទៅធ្វើបុណ្យទៅផ្ទះតាមប្រពៃណីរៀងខ្លួន៕ អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី