Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺ​ បញ្ជាក់ថា​អ្នក​ស្លាប់​ដោយសារ​កូ​វីដ១៩ ​កើនឡើង​ដល់​ ១៥​នាក់​ហើយ

បានផុស

នៅ

រហូតមកដល់​ពេលនេះ ​ខេត្តកំពង់ស្ពឺ​ មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ១៩ ​កើនឡើង​ដល់​១៥​នាក់​ហើយ ​ក្នុងចំណោម​អ្នកជំងឺ​សរុប​ចំនួន ៨៣៨​នាក់​។​ នេះបើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​។

បើគិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១​ឧសភា​នេះ ខេត្ត​កំពង់​ស្ពឺ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​សរុប​ចំនួន ៨៣៨​នាក់ ​រក​ឃើញ​ថ្មី​ចំនួន​ ៦១​នាក់​ កាលពី​ថ្ងៃទី​៣០​ ខែឧសភា ​ឆ្នាំ​២០២១។​ ក្នុងនោះ​មាន អ្នកជា​សះស្បើយ​សរុប​ចំនួន ២១៣​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៦០៥​នាក់ ស្លាប់​ចំនួន ១៥​នាក់ និង​ផ្ទេរ​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​ភ្នំពេញ ចំនួន០៧​នាក់៕ អត្ថបទ៖​សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម