Connect with us

ព័ត៌មានជាតិ

កាក​បាទក្រហមកម្ពុជា​ខេត្តឧត្ដរមានជ័យ បាន​ទទួល​ថវិកា​ចំនួន​ពីរលាន​រៀល ពី​ប្រធានការិយាល័យ​គយ ​

បានផុស

នៅ

ឯកឧត្តម ប៉ែន កុស​ល្យ ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តឧត្ដរមានជ័យ បានទទួល​ថវិកាពីសប្បុរសជន​ ជាប្រធានការិយាល័យ​គយ និង​រដ្ឋាករ​អូរ​ស្មាច់ និង សហការី ចំនួន​២លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តឧត្ដរមានជ័យ បានទទួល​ថវិកា​ពី សប្បុរសជន​លោក វ៉ាន់ ក្ដេ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​អូរ​ស្មាច់ និង សហការី ចំនួន​២.០០០.០០០,០០ រៀល​(​ពីរលាន​រៀល​)​។ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តឧត្ដរមានជ័យ​ សូម​គោរព ជូនពរ​ដល់​សប្បុរស​ជន លោក វ៉ាន់ ក្ដេ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​អូរ​ស្មាច់ និង សហការី សូម​ឲ្យ​ជួប​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

អត្ថបទ៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម