Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរបំផុតចំពោះកុមារកំព្រាទូទាំងប្រទេស

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បាននាំអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែនឹករលឹកដល់កុមារកំព្រា ដែលបាននិងកំពុងស្នាក់នៅគ្រប់មណ្ឌលថែទាំ កុមារកំព្រានៅខេត្ដស្វាយរៀងនេះ និងក៏ដូចនៅទូទាំងប្រទេសពិសេសអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩នេះតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១នៅខេត្តស្វាយរៀងម្សិលមុិញនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែនឹករលឹកដល់កុមារកំព្រា ដែលបាននិងកំពុងស្នាក់នៅគ្រប់មណ្ឌលថែទាំ កុមារកំព្រានៅខេត្ដស្វាយរៀងនេះ និងក៏ដូចនៅទូទាំងប្រទេសផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានធ្វើការផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សា អនាម័យក្នុងការរស់នៅ ដូចជា រស់នៅស្អាត ហូបស្អាត ត្រូវចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវប្រឹងប្រែងខិតខំរៀនសូត្រ ។ ចំណែកលោកគ្រូ អ្នកគ្រូវិញត្រូវបន្ថែមការយកចិត្តិទុកដាក់ក្នុងការថែទាំ និង ធ្វើការអប់រំកុមារដែលបានរស់នៅក្នុងមណ្ឌលស្វាយរៀងនេះឱ្យដូចជាកូនបង្កើតរបស់ខ្លួនផងដែរ។ ជាពិសេស អ្នកគ្រូ និងសិស្សទាំងអស់គ្នាត្រូវគោរពតាមវិធានរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រដ្ឋាភិបាល គឺ ៣ការពារ និង ៣កុំ ដើម្បីជៀសផុតពីការឆ្លងនូវជំងឺកូវី១៩ ខណៈដែលពិភពលោក និងប្រទេសកម្ពុជាក៏បាននឹងកំពុងប្រឈមយ៉ាងខ្លាំង ។

នាឪកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា ១លានរៀល និងឧបត្ថម្ភដល់កុមារកំព្រាចំនួន ៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀងល និងអំណោយ ១កញ្ចប់ ចំណែកឯអ្នកគ្រូថែទាំសិស្ស ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១២ម៉ឺនរៀល ក្នុងនោះផងផងដែរលោកជំទាវក៏បានប្រគល់ជូនមណ្ឌលកុមារកំព្រាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ រួមមាន ៖ អង្ករ ១៥០គីឡូក្រាម មីម៉ាម៉ា ២កេសធំ ត្រីខ ២០០កំប៉ុង ទឹកស៊ីអ៉ីវ ៧២ដប ទឹកត្រី ៣០ដប ទឹកដោះគោ ៤១កេសតូច ម៉ាស ១៥.០០០ម៉ាស់ និងចេកមួយកេស និងរៀបចំជាអាហារថ្ងៃត្រង់ឲ្យសិស្សទាំង ៣៩នាក់ និងគណៈគ្រប់គ្រងរបស់មណ្ឌល ហូបរួមគ្នាផងដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម