Connect with us

ព័ត៌មានជាតិ

ការជីកស្តារ​ប្រឡាយ​អូរ​ខ្សាច់ ប្រវែង​ជិត​១៧គីឡូម៉ែត្រ ជិតបញ្ចប់​ហើយ ជា​ប្រឡាយ​មាន​សារៈ​សំខាន់​មិនឲ្យទឹក​ហូរ​ចូល​ក្រុង​

បានផុស

នៅ

ប្រឡាយ​អូរ​ខ្សាច់ គឺជា​ប្រឡាយ​មួយមាន​សារៈ​សំខាន់បំផុត ក្នុងការ​រំដោះ​ទឹក​កុំឲ្យលិចលង់​នៅ​ផ្លូវ​ជាតិ​លេខ​៤ ​និង​នៅមុខ​ព្រលានយន្តហោះ​ភ្នំពេញ ដោយ​មើលឃើញ​ពី​សារៈសំខាន់​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​ពី​លោក​ ឃួ​ង ស្រេង ជា​អភិបាល បាន​ជំរុញ​ឲ្យ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ ជីកស្តារប្រឡាយ​នេះ​ឡើងវិញ ដែលមាន​ប្រវែង​រហូត​ជិត​១៧​គីឡូ​ម៉ែត្រ ចេញពី​ឃុំ​បែក​ចាន ក្នុងស្រុក​អង្គស្នួល​ ខេត្តកណ្ដាល ឆ្លង​មក​សង្កាត់​កំបូល សង្កាត់​ឪឡោក សង្កាត់​ស្នោរ ខណ្ឌ​កំបូល និង​បន្ត​ហូរ​ចូលទៅក្នុង​បឹង​តាម៉ោ​ក​តែម្តង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យដឹងថា គម្រោង​ស្តារ​ព្រែក​អូរ​ខ្សាច់​នេះមានប្រវែង ១៦,៧៩៩​ម៉ែត្រ មាត់​លើ២៦​ម៉ែត្រ បាត​ក្រោម ១៧​ម៉ែត្រ និង​ជម្រៅ៣​ម៉ែត្រ ស្ថិត​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល ប្រវែង២ ,០៤៩​ម៉ែត្រ និង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ប្រវែង១៤,៧៥០​ម៉ែត្រ ដោយចាប់ពី​ឃុំ​បែក​ចាន ក្នុងស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល បន្ត​មក​សង្កាត់​កំបូល សង្កាត់​ឪឡោក សង្កាត់​ស្នោរ ខណ្ឌ​កំបូល ហើយ​បន្ត​ហូរ​ចូលទៅក្នុង​បឹង​តាម៉ោ​ក​តែម្ដង​។​

លោក ម៉ៅ ប៊ុនធឿន បាន​បញ្ជាក់ថា ប្រឡាយ​អូរ​ខ្សាច់ពិត​ជាមាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រំដោះ​ទឹក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ពោលគឺ​ទឹក​ដែល​បាន​ធ្លាក់​មកពី​ខេត្តកំពង់ស្ពឺ​តាម​អម​ផ្លូវជាតិ​លេខ​៤ ដល់​ចំណុច​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខាងលើ ប្រឡាយ​នេះ​បាន​បង្វែរ​ផ្លូវទឹក​ទៅរក​បឹង​តា​ម៉ោ​ក​តែម្ដង ដែល​ធ្វើឲ្យ​កាត់បន្ថយ​នូវ​បរិមាណ​ទឹក​ដែល​ត្រូវ​ហូរ​ចូល​រាជធានី ដែល​ធ្លាប់តែ​ធ្វើឱ្យ​លិចលង់ នៅមុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង នាពេល​កន្លងមក​។​

លោក​ ម៉ៅ ប៊ុនធឿន បាន​បន្តថា ក្រោម​ការណែនាំ​របស់លោក​ ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រឡាយ​អូរ​ខ្សាច់​នេះ ត្រូវបាន​មន្ទីរ​ធនធានទឹក​រាជ​ធានី​ភ្នំពេញ ចាប់ផ្ដើម​ការដ្ឋានកាលពី​ខែកក្កដា ឆ្នាំ​២០២០ ហើយ​គិត​មកដល់​ត្រឹម​ថ្ងៃទី​០៤ ខែ​មិថុនា​ ឆ្នាំ២០២១​នេះ ក្រុម​ការងារ​នៃ​មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម​រាជធានី​ភ្នំពេញ ជីកស្តារ​ បាន​ជាង​១៥​គីឡូម៉ែត្រ​ហើយ ពោលគឺ​នៅ​សង់​តែ​២​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ គម្រោង​នេះ​នឹងត្រូវ​បានបញ្ចប់​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម