ព័ត៌មានជាតិ
លក្ខខណ្ឌជ្រើសរើសបេក្ខជនប្រធាន គ.ជ.ប ថ្មី ក្រោយការលាលែងរបស់ លោក ស៊ិក ប៊ុនហ៊ុក
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី០៤ ខែមិថុនា នេះថាការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានពីរដំណាក់កាល គឺអ្នកដែលត្រូវតាមលក្ខខណ្ឌច្បាប់អនុញ្ញាត អាចដាក់ពាក្យឈរឈ្មោះ ជាបេក្ខជនបាន គឺជាជនជាតិខ្មែរ មានអាយុប្រមាណ៤៥ ឆ្នាំឡើង និងមិនមានគ្រួសារពាក់ព័ន្ធទៅនឹងប្រធាន ឬអនុប្រធានគណបក្សនយោបាយណាមួយ និងមិនជាប់ចោទពីបទឧក្រិដ្ឋកម្មណាមួយជដើម។

លោក ឡេង ប៉េងឡុង ឱ្យដឹងថាការជ្រើសរើសបេក្ខជនប្រធាន គ.ជ.ប មានចំនួន៥ ថ្ងៃហើយនៅពេលបានឈ្មោះបេក្ខជនរួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជា (គណបក្សដែលស្នើបេក្ខជនស៊ិក ប៊ុនហុក) ដើម្បីពិនិត្យមើលលក្ខណៈបេក្ខជន ដែលបានដាក់ពាក្យទាំងនោះ ថាតើត្រូវជ្រើសរើសយកមួយណាហើយការសម្រុះសម្រួលជាមួយគណបក្សប្រជាជនកម្ពុជានេះត្រូវប្រើរយៈពេល៣ថ្ងៃទៀត។

លោក ឡេង ប៉េងឡុង បញ្ជាក់ទៀតថា ក្រោយពីសម្របសម្រួលបានហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងអនុម័តបេក្ខជន។
បន្ទាប់ពីគណៈអចិន្ត្រៃយ៍រដ្ឋសភាអនុម័តបេក្ខជនរួចហើយ ទើបបញ្ជូនទៅសុំការអនុម័ត និងទុកចិត្តពីសម័យប្រជុំរដ្ឋសភាពេញអង្គ។ នៅពេលទទួលបានការទុកចិត្តហើយ រដ្ឋសភានឹងស្នើសុំឲ្យព្រះមហាក្សត្រ ធ្វើការតែងតាំងបេក្ខជនរូបនោះ ហើយស្បថចូលកាន់តំណែងតែម្ដង។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ដែរថា “បេក្ខជនដែលចូលទៅធ្វើជាប្រធាន គ.ជ.ប នោះ គាត់លែងជាសមាជិកគណបក្សណាទៀតហើយ គឺគាត់លាលែងចេញពីសមាជិកគណបក្សរបស់គាត់ដែលធ្លាប់មាន”។
ទាក់ទងបញ្ហានេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានជូនដំណឹងពីការទទួលពាក្យបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ ដោយចាប់ផ្តើមពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
សូមជម្រាបថា លោក ស៊ិក ប៊ុនហុក វ័យ៧៥ឆ្នាំ បានលាលែងពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃទី ០១ ខែមិថុនាដោយសារតែបញ្ហាសុខភាព ហើយត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា យល់ព្រមតាមសំណើ នៅព្រឹកថ្ងៃទី ៤ ខែឧសភានេះ៕ អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


