ព័ត៌មានជាតិ
ខឹងម្ដាយហាមមិនឱ្យផឹកស៊ីបុរសម្នាក់រត់ឡើងទៅចងកស្លាប់លើដើមឈើ
បុរសម្នាក់ត្រូវបានគេប្រទះឃើញសាកសពចងកស្លាប់ព្យួរនៅលើមែកឈើដើមម្តេញ កម្ពស់ប្រមាណ ៤ ម៉ែត្រពីដី។ ករណីប្រទះឃើញសាកសពចងករនេះ បានភ្ញាក់ផ្អើលនៅវេលាម៉ោង ៧៖៣០ នាទី ព្រឹកថ្ងៃទី ៥ ខែមិថុនា ស្ថិតនៅចំណុចដីចម្ការ ភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រសីហនុ។
សមត្ថកិច្ចមូលដ្ឋានបាននិយាយថា សពបុរសជនរងគ្រោះមាន ឈ្មោះ ចាន់ កង អាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិកើតហេតុ។ ជនរងគ្រោះបានយកអាវចងព្យួរ កទៅនឹងមែកដើមម្តេញដីចំការ ឈ្មោះ ម៉ាត់ ហ្សេន បណ្តាលអោយស្លាប់នៅនឹងកន្លែង មូលហេតុខឹងម្តាយស្តីបន្ទោសរឿងផឹកស្រា។

សមត្ថកិច្ច បាននិយាយទៀតថា យោងតាមការរៀបរាប់របស់ឈ្មោះផាន់ រ៉េន ត្រូវម្តាយបង្កើតរបស់ជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ នៅព្រលប់ថ្ងៃទី ៤ ខែមិថុនា កូនគាត់បាននាំមិត្តភ័ក្ត្រមកផឹកស៊ីនៅផ្ទះប៉ុន្តែគាត់មិនឱ្យផឹកទេខ្លាច នគរបាលចាប់ ពេលនោះជនរងគ្រោះខឹងហើយបានឈ្លោះប្រកែកជាមួយគាត់និងបងប្អូនរកវាយគ្នាទៀតផង ក្រោយពីឈ្លោះគ្នាចប់ពួកគាត់ក៏ចូលដេកអស់ទៅ នៅសល់តែជនរងគ្រោះនៅក្រៅផ្ទះតែម្នាក់ឯងមិនព្រមចូលដេក លុះព្រឹកឡើង ស្រាប់តែអ្នកជិតខាងមកប្រាប់គាត់ថា ជនរងគ្រោះចងកស្លាប់បាត់ទៅហើយ។
សាកសព សមត្ថកិច្ចបានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ស៊ុយ ចាន់ធា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


