ព័ត៌មានជាតិ
លោក បណ្ឌិត អ៊ិតសំហេង ៖ ថ្នាក់ដឹកនាំបក្សប្រជាជនតែងតែរួមរស់ជាមួយប្រជាជនគ្រប់កាលវេលាមិនដែលរត់ចោលប្រជាជនខ្លួនឡើយ
ភ្នំពេញ ៖ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង បានលើកឡើងពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទសជាតិ និងប្រជាជនពីភ្នក់ភ្លើងសង្គ្រាម ឲ្យរស់រានមានជីវិត និងបានបន្តពួតដៃកសាងខឿនសេដ្ឋកិច្ចជាតិឲ្យមានការរីកចំរើនជាលំដាប់រហូតមកដល់សព្វថ្ងៃនេះ។

ថ្លែងនៅក្នុងពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពក្រុមការងារចុះជួយមូលដ្ឋានសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញនាព្រឹកថ្ងៃទី ០៥ ខែមិថុនា នេះ លោក រដ្ឋមន្ត្រី អ៊ិតសំហេងបានបន្តថា «ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែរួមរស់ជាមួយប្រជាជនគ្រប់កាលវេលា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនរត់ចោលប្រជាជនខ្លួនឡើយ»។
លោក រដ្ឋមន្ត្រី បាន មានប្រសាសន៍បន្តទៀតថា គណបក្សប្រជាជនកម្ពុជាតែងទទួលបានការគាំទ្រពីប្រជាជនក្នុងការបន្តដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋទូទៅ។

លោកប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង ក៏បានលើកឡើងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គឺពិតជាមានអត្ថន័យដ៏ធំធេងក្នុងការកំណត់នូវប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា សំដៅបន្តឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតសកលនាឆ្នាំ២០២៣ ដើម្បីអនុញ្ញាតឲ្យគណបក្សអាចរក្សាបាននូវតួនាទីដ៏ឧត្តុងឧត្តមក្នុងការបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍។
ក្នុងឱកាសនោះដែរ លោក ហៃ ហ៊ុនឡេង ដែលទទួលបានការតែងតាំងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់បឹងកេងកង២ ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ដោយបានទទួលនូវសេចក្តីទុកចិត្ត និងការប្រគល់ភារកិច្ចដ៏ថ្លៃថ្លា ពីសំណាក់លោក ប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង ក្នុងការចូលរួមចំណែកដឹកនាំ កសាង និងពង្រឹងសកម្មភាពគណបក្សនៅក្នុងមូលដ្ឋានសង្កាត់បឹងកេងកង២។

ដើម្បីជាសក្ខីភាព ឆ្លើយតបទៅនឹងទំនុកចិត្តនៃការប្រគល់ភារកិច្ចថ្មី និងក្នុងស្មារតីដ៏មុតមាំ ក្រុមការងារបានប្តេជ្ញា ក្នុងការសម្រេចភារកិច្ចជូនគណបក្ស ជាពិសេសនៅមូលដ្ឋានសង្កាត់បឹងកេងកង២ ដោយប្តេជ្ញា បូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា ដើម្បីអនុវត្តភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយការយកចិត្តទុកដាក់ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាបាននូវភាពឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ៕
ដោយ ៖ សំអឿន

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


