ព័ត៌មានជាតិ
ម្ចាស់អាជីវកម្មក្នុងខណ្ឌដូនពេញបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ
ដោយអនុវត្តតាមបទបញ្ជារបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញអាជ្ញាធរខណ្ឌដូនពេញ នៅយប់ទី៥ ខែមិថុនា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះល្បាតត្រួតពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្មដែលល្មើសនឹងការណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ

ជាលទ្ធផលជាក់ស្តែងពិនិត្យឃើញថា ម្ចាស់អាជីវកម្មបានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដោយបានបិទអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន និងបានបន្តធ្វើការណែនាំដល់ម្ចាស់អាជីវកម្មមួយចំនួនឲ្យបន្តអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបានខ្ជាប់ខ្ជួនរហូតដល់មានគោលការណ៍ថ្មី ។
ជាមួយគ្នានោះដេររដ្ឋបាលខណ្ឌដូនពេញបានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តវិធាន ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕
អត្ថបទ ៖ រស្មី


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


