Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង​ការពារ​កូវីដ-១៩ ចំនួន ១​ លាន​ដូស ​នឹង​មក​ដល់​កម្ពុជា​ នា​ព្រឹក​នេះ

បានផុស

នៅ

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ​១ លាន​ដូស នឹង​មក​ដល់​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃទី ៨ ខែ​មិថុនា ឆ្នាំ​ ២០២១​ នេះ។ នេះបើតាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរតាមរយៈ Comment ក្នុង Facebook នៃកម្មវិធីចម្រៀងគ្រួសារខ្មែរ នៅរាត្រីថ្ងៃទី ៧ ខែមិថុនា នេះ។

សម្តេច​ បានបន្ថែម​​ថា នៅថ្ងៃទី ៨ ខែមិថុនា ស្អែកនេះ វ៉ាក់សាំងកូវីដ-១៩ ចំនួន ១ លានដូសបន្ថែមទៀត នឹងមកដល់ប្រទេសកម្ពុជា ក្នុងនោះ វ៉ាក់សាំងប្រភេទ Sinovac ចំនួន ៥០ ម៉ឺនដូស និង Sinopharm ចំនួន ៥០ ម៉ឺនដូស។

លោកជំទាវ យក់​ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​​ នឹងទៅ​ទទួល​វ៉ាក់សាំង​ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម