Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខណ្ឌឫស្សីកែវ ជំរុញ​ដល់​អ្នកគ្រប់គ្រង​ផ្សារ​ឯកជន​និង​រដ្ឋ​៥ ត្រូវ​រៀបចំ​បាញ់​គំនូស សម្រាប់​ការលក់ដូរ​ឱ្យមាន​គម្លាត ​

បានផុស

នៅ

​ក្នុង​កិច្ចប្រជុំ​នៅ​សាលា​ខណ្ឌ​ឫស្សីកែវ កាលពី​ថ្ងៃទី​៤​ ខែមិថុនា កន្លងមកនេះ លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ​ឫស្សីកែវ បាន​ជំរុញ​ដល់​អ្នកគ្រប់គ្រង​ផ្សារ ចំនួន​៥ រួមមាន​ផ្សារ​ធំ​ទួល​សង្កែ ផ្សារ​ងិន​អាន ផ្សារ​ច្រាំង​ចំរេះ ផ្សារ​តូច​ទួល​សង្កែ និង ផ្សារ​ឆេ​កូ​(​នៅមុខ​CTN) សហការ​ជាមួយ​កម្លាំងចម្រុះ​ខណ្ឌ ត្រូវ​រៀបចំ​បាញ់​គំនូស​សម្រាប់​អាជីវករ​លក់ដូរ​ឱ្យមាន​គម្លាត​សុវត្ថិភាព និង អនាម័យ ទាំង​អ្នកលក់​ទាំង​អ្នកទិញ អនុញ្ញាត​ឲ្យ​អ្នកទិញ​ចេញ ចូល​មិន​លើសពី​ចំនួន​កំណត់ ហើយ​ផ្សារ​នី​មួយៗ ​ត្រូវមាន​ច្រកចេញចូល​តាម​ការកំណត់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​សុំ​គោលការណ៍​ទៅ​សាលា​រាជធានី​ភ្នំពេញ សាកល្បង​បើក​ឱ្យ​ដំណើរការ​ជា​សាធារណៈ​ផ្សារ​ទាំង​៥​នេះ​ឡើងវិញ​ជា​បណ្ដោះអាសន្ន​។

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា គណៈកម្មការ​ចម្រុះ​ខណ្ឌ ដឹកនាំ​ដោយ​លោក ស៊ូ សា​រ៉ា​ត នាយករង​រដ្ឋបាល​ខ​ណ្ឌ និង លោក ប៊ុន ឡុង ប្រធានការិយាល័យ ដែនដី​នគររូបនីយកម្ម​និង​សំណង់​ខណ្ឌឫស្សីកែវ បាន​ណែនាំ​ដល់​លោក លោកស្រី ជា​អ្នកគ្រប់គ្រង​ផ្សារ​ទាំង​៥ ដោយ​កំណត់ឱ្យ​អាជីវករ​តាម​ផ្សារ​នី​មួយៗ បែងចែក​ការលក់ដូរ​ជា​២​វេន តាម​ថ្ងៃ សេះ និង ថ្ងៃ​គូ ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព ដែល​ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការធ្វើ​អនាម័យ​ ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ ការ​ស្កេ​ន QR Code និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។

​ក្នុងនាម​តំណាង លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ លោក ស៊ូ សោ​គន្ធ បាន​បញ្ជាក់ថា​៖ ការសុំ​គោលការណ៍​ទៅ​សាលា​រាជធានី​ភ្នំពេញ បើក​ឱ្យ​ដំណើរការ​លក់ដូរ​ជា​សាធារណៈ​សាកល្បង​ប្រសិនបើ​អ្នកលក់​និង អ្នកទិញ​អនុវត្តបាន​ត្រឹមត្រូវ​តាម​វិធានការ របស់​សាលា​រាជធានី​ភ្នំពេញ បានល្អ​ប្រសើរ រដ្ឋបាល​ខណ្ឌ​ឫ​ស្សីកែវ និង​ស្នើសុំ​បន្ត បើក​ផ្សារ​មួយ​ចំនួនទៀត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​ប្រកបមុខរបរ​អាជីវក​ម្ម​របស់​ខ្លួន ទទួលបាន​ប្រាក់ចំណូល​កំណើនសេដ្ឋកិច្ច​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​បាន​គាប់ប្រសើរ​ឡើងវិញ ទាំង​អស់គ្នា។

​លោក អភិបាលរងខណ្ឌ​ឫស្សីកែវ បាន​មានប្រសាសន៍ថា ក្រោយពី​សុំ​គោលការណ៍​ពីសា​លា​រាជធានី​ភ្នំពេញ បាន​សកម្មភាព​ការងារ មុខរបរ​និង​អាជីវកម្ម ផ្សារ​ចំនួន​៥ ទាំង​ផ្សារ​រដ្ឋ និង ឯកជន ត្រូវបាន​ចាត់​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ សង្កាត់ រួមទាំង​កម្លាំង​ផង ចុះ​ត្រួតពិនិត្យ​លំហូរ​ពលរដ្ឋ​ដែល​មក​ទិញ​ម្ហូប ដោយ​មិន​អនុញ្ញាត​ឱ្យចូល​ម្ដងៗ​ច្រើន​ឡើយ ដើម្បី​ឱ្យមាន​លំ​ហ្នឹង​កុំ​ឱ្យ​ប្រជ្រៀត​គ្នា​ខុស​វិធាន​ក្រសួងសុខាភិបាល​។​ ដោយ​ណែនាំ​បន្ថែម​អំពី​សេចក្តីសម្រេច ស្តីពី​បើក​ដំណើរការ​ឡើងវិញ​ចំពោះ​ផ្សារ​រដ្ឋ​ទាំងអស់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ (​លក់​រក្សា​គំលាត មានការ​វាស់​កម្ដៅ​)៕

អត្ថបទ៖ ​ឌី​រៀ

សូមចុចអាន៖ ​ពលរដ្ឋ​នៅ​ភ្នំពេញ​ជាង​២​លាន​៥​សែន​នាក់​ហើយ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូ​វីដ​-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៦ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម