Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាបអំពាវនាវពលរដ្ឋផ្អាកឈប់សំចតសងខាងផ្លូវជាតិក្នុងស្រុក២នេះ ព្រោះកំពុងផ្ទុះកូវីដខ្លាំង

បានផុស

នៅ

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅមុននេះបន្តិចបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្អាកការឈប់សម្រាក ឬសំចត នៅ តាមសងខាងផ្លូវ បណ្តោយផ្លូវជាតិលេខ៦ ក្នុងស្រុកជីក្រែង និងស្រុកសូទ្រនិគម ត្បិតស្ថានភាពជំងឺកូវីដ-១៩ កំពុងផ្ទុះការឆ្លងសហគមន៍ខ្លាំង។

បច្ចុប្បន្ន រដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ដោយសារ ៣តំបន់ខាងលើមានការទំនាក់ទំនងគ្នា ជាពិសេសតំបន់ក្រហម អាជ្ញាធរខេត្តនឹងបិទខ្ទប់មិនឲ្យមានការចេញចូល និងធ្វើការយកសំណាកបញ្ជាក់ ដោយកំណត់៖
– ឃុំកំពង់ឃ្លាំង ជាតំបន់ក្រហម (ដោយសារមានឆ្លងដល់កងកម្លាំង និងមន្ត្រីរាជការ)
– ឃុំដំដែក និងឃុំគោកធ្លកក្រោម ជាតំបន់លឿនទុំ
– ឃុំកំពង់ក្តី ជាតំបន់លឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម