Connect with us

ព័ត៌មានជាតិ

ឥណ្ឌា ប្រើវិធីថ្មីដេញជើងអ្នកមិនព្រមចាក់វ៉ាក់សាំង “នៅឱ្យឆ្ងាយពីខ្ញុំ ខ្ញុំមិនទាន់ចាក់វ៉ាក់សាំងទេ!”

បានផុស

នៅ

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដនៅក្នុងស្រុក Niwari នៃរដ្ឋ Madhya Pradesh បានជំរុញឲ្យប៉ូលិសចេញត្រួតពិនិត្យនៅតាមដងផ្លូវ ហើយឲ្យអ្នកដែលមិនចាក់វ៉ាក់សាំង ត្រូវពាក់ស្លាកមានសញ្ញាក្បាលខ្មោចនិងសារថា៖ “នៅឱ្យឆ្ងាយពីខ្ញុំ ខ្ញុំមិនទាន់ចាក់វ៉ាក់សាំងទេ”។

អ្នកដែលត្រូវបានប្រគល់ស្លាកទាំងនេះ ត្រូវបានគេជំរុញឱ្យអានសារនេះឱ្យឮៗ ហើយត្រូវស្បថថា ពួកគេនឹងទៅចាក់វ៉ាក់សាំងក្នុងរយៈពេលពីរថ្ងៃទៀត។ ចំណែកឯអ្នកបានចាក់វ៉ាក់សាំងរួច ទទួលបានស្លាកសញ្ញាដែលមានពណ៌ទង់ជាតិ និងសារសរសេរថា៖ “ខ្ញុំជាអ្នកស្នេហាជាតិពិតប្រាកដ ព្រោះខ្ញុំបានចាក់វ៉ាក់សាំងរួចហើយ”៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ Indian Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម