ព័ត៌មានជាតិ
ស្ទើរកន្លះជីវិតហើយ សឹងតែមិនបានស្គាល់ទឹកប្រាក់រង្វាន់ ១០០០០ ដុល្លារ
បុរសម្នាក់និយាយថា ស្ទើរតែកន្លះជីវិតទៅហើយ លោកសឹងតែមិនបានស្គាល់ឡើយប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ (១០០០០ ដុល្លារ) បែបនេះទេ។ តែពេលនេះលោកនឹងបានកាន់ដោយផ្ទាល់ដៃក្នុងពេលឆាប់ៗខាងនេះហើយ។

ចំណាយត្រឹមតែ ២០០០ រៀលទិញគោជល់មកពិសា ហើយគាស់បានត្រឹមពាក្យអរគុណ ដែលពីមុន គឺមិនមានតម្លៃអ្វីទាំងអស់។ តែពេលនេះក្រវិលអរគុណដែលមានលេខសំណាង គឺអាចផ្លាស់ប្ដូរជីវិតសឹងតែ ៣៦០ ដឺក្រេ តែម្ដងព្រោះថា ក្រវិលអរគុណគោជល់ ដែលមានលេខកូដ ៨ខ្ទង់ អាចឲ្យលោក លន់ បូរ៉ែន ឈ្នះទឹកប្រាក់រង្វាន់ដ៏ច្រើនរហូតដល់១០,០០០ (មួយម៉ឺន) ដុល្លារ។
លោក លន់ បូរ៉ែន ភេទប្រុស ជាជាងទងក្រក្សត់ម្នាក់ មានទីលំនៅ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលផ្ទះរបស់លោកនៅដាច់ស្រយាលសឹងតែគ្មានមនុស្សរស់នៅ។

លោកថាតាំងពីកូវីដមកលោករកមិនសូវបានទេពីជំនាញដែលគាត់មាន ហើយសព្វថ្ងៃគឺពឹងលើដំណាំក្បែរផ្ទះ និងការចិញ្ចឹមសត្វបន្តិចបន្តួចប៉ុណ្ណោះដើម្បីចិញ្ចឹមគ្រួសារ។ ថ្ងៃត្រូវរង្វាន់ គឺលោកសល់លុយតែ២០០០រៀល ក៏សម្រេចចិត្តទិញគោជល់១កំប៉ុង ព្រោះលោកតែងតែពិសាពេលនៅធ្វើការ ហើយគាស់មកបានអរគុណទៀត។ តែដោយលោកឧស្សាហ៍តាមដាន កម្មវិធីលេខសំណាងលោកក៏ទុកក្រវិលកំប៉ុង។ ពេលមកដល់ផ្ទះលោកក៏បានយកលេខមកមើល ស្រាប់តែក្រវិលដូចលេខសប្ដាហ៍ទី១គឺ 03521605 ពេលនោះគាត់សប្បាយចិត្តណាស់ស្រែកហ៊ោពេញផ្ទះតែម្ដង។ ហើយក៏បានទូរសព្ទមកក្រុមហ៊ុនទាំងញាប់ញ័រ ព្រោះសប្បាយចិត្តពេក។ ភ្លាមៗនោះដែរក្រុមហ៊ុនបានបញ្ជូនក្រុមការងារចុះពិនិត្យក្រវិលកំប៉ុង និងបញ្ជាក់ថាត្រឹមត្រូវនិងរង់ចាំថ្ងៃទទួលរង្វាន់។


សូមបញ្ជាក់ដែរថា នេះគឺជារង្វាន់លើកទី២ បន្ទាប់ពីកម្មវិធី «គោជល់លេខនាំសំណាង» ចាប់ដំណើរការផ្សាយផ្ទាល់រហូតមកដល់ពេលនេះ។ សម្រាប់អ្នកដែលមិនទាន់ត្រូវសូមទុកក្រវិលដើម្បីផ្ទៀងរង្វាន់នៅពេលក្រោម ហើយអ្នកដែលចង់ផ្សងសំណាងសូមពិសាគោជល់ ដើម្បីស្វែងរកលេខសំណាង ដែលមាននៅក្រោមក្រវិលអរគុណ ហើយរង្វាន់នៅតែបន្តផ្តល់ជូនរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ តូបដែលទទួលប្ដូរក្រវិលនឹងទទួលបានកម្រៃជើងសា ៥០០រៀលសម្រាប់លេខ២ខ្ទង់ ឯលេខ៤ខ្ទង់នឹងទទួលបាន ២០០០រៀលបន្ថែម ពិតជាចំណេញទ្វេដង។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ Red Bull Cambodia៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន