Connect with us

ព័ត៌មានជាតិ

អចិន្រ្តៃយ៍រដ្ឋសភា អនុម័តបេក្ខជនប្រធាន គ.ជ.ប ២រូប បញ្ជូនទៅគណបក្សនយោបាយ ដើម្បីសម្រេច

បានផុស

នៅ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ 

ជាលទ្ធផលអង្គប្រជុំបានអនុម័តយល់ ព្រមនូវបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើសបេក្ខជនចំនួន ១រូប ផ្ញើមកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំពិនិត្យរួចហើយ រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៧ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំជាមួយខាងគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចជ្រើសរើសយកបេក្ខជនមួយរូប ក្នុងចំណោមពីររូប ដែលបានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានគណៈម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ។

លោក ស៊ិក ប៊ុនហុក បានសម្រេចលាលែងពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសាតែបញ្ហាសុខភាព ហើយលោកបានដាក់ ពាក្យទៅកាន់រដ្ឋសភា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បានលើកយកមកប្រជុំពិភាក្សា និងអនុម័ត យល់ព្រមតាមសំណើរផងដែរ៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម