ព័ត៌មានជាតិ
ស្ត្រីវ័យចំណាស់ម្នាក់លង់ទឹកស្លាប់ សង្ស័យផឹកស្រាស្រវឹងហើយដើរទៅផ្ទះដួល
បាត់ដំបង ៖ ករណីស្ត្រីវ័យចំណាស់ម្នាក់ ដែលបានស្លាប់ដោយសារលង់ទឹកសមត្ថកិច្ចប្រាប់ថា បានកើតឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នៅវេលាម៉ោង០៨និង០០នាទី នៅចំណុចក្រុមទី២២ភូមិពពាល ខែឃុំអូរតាគី ស្រុកថ្មគោល។
សាកសពមានឈ្មោះវឿង សារៀប ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកម្មកររស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមការបំភ្លឺពីឈ្មោះវិន សុធាភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិពពាលខែឃុំអូរតាគីបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង០៧ប្រហែលជា៥០នាទីមានឈ្មោះគង់ សំអន ភេទស្រី អាយុ២៣ឆ្នាំ ត្រូវជាកូនប្រសាររបស់ខ្លួនបានប្រាប់ថា មានសិស្សសាលាពីរនាក់មិនស្គាល់ឈ្មោះបានប្រាប់ខ្លួនថា ឈ្មោះវឿង សារៀប បានលង់ទឹកស្លាប់ហើយ។
ភ្លាមៗនោះខ្លួន(វិន.សុធា)ក៏បានជួលទូកស្មាច់គេពីរផ្សារទួលតាឌុកទៅមើលពេលទៅដល់ក៏បានឃើញឈ្មោះវឿង សារៀបជាប្អូនថ្លៃ របស់ខ្លួនបានស្លាប់នៅក្នុងទឹកដោយមានឆ្នាំងធំមួយនៅខាងក្រោមសាកសពគាត់ផង។
ក្រោយពីសមត្ថកិច្ចពិនិត្យសាកសពបានសន្និដ្ឋានថា ស្លាប់ដោយលង់ទឹកមូលហេតុជនរងគ្រោះស្រវឹងស្រាហើយដើរទៅផ្ទះបានដួលផ្កាប់មុខក្នុងទឹកបណ្ដាលឲ្យស្លាប់តែម្តង។ ហើយបច្ចុប្បន្នសមត្ថកិច្ចជំនាញបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សៅ សារិទ្ធ
សូមចុចអាន ៖ ទីក្រុងសៀមរាប ត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ាន
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


