Connect with us

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា ក្រើនរំលឹក​ដល់​អាវុធហត្ថ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ «៣​ការពារ និង​៣​កុំ​»​ រួម​នឹង​ការងារ​តាម​បែប​គន្លង​ថ្មី ក្នុង​សម័យ​កូ​វីដ​-១៩

បានផុស

នៅ

​ត្បូងឃ្មុំ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​នូវ​ការ​ក្រើនរំលឹក​ដល់​សមាជិក​អាវុធហត្ថ​ទាំងអស់ ឲ្យ​បន្ត​ចូលរួម បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ស្របតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង អនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់ នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ ថ្លែង​បែបនេះ​ក្នុងពេល​រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​អគារ​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X-១៦ ស្ថិតនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​នា​ថ្ងៃទី​១៩ មិថុនា ឆ្នាំ​២០២១​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ថ្លែង​នូវ​ការចូលរួម​អបអរសាទរ​ចំពោះ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​សាងសង់​អគារ​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X-១៦​នា​ថ្ងៃនេះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏​បាន​ថ្លែង​រំលឹក​ដល់​កម្លាំង​កងរាជអាវុធហត្ថ បង្ការ បង្ក្រាប សង្គ្រោះ សំដៅ​ដល់​ការ ពង្រឹង​សន្តិសុខ​សង្គម រក្សា​សណ្តាប់​សាធារណៈ ជួយ​ដល់​ពលរដ្ឋ​ទន់ខ្សោយ និង​ការងារ ដែល​ត្រូវអនុវត្ត​មួយ​ចំនួន​ទៀត​ផង​ដែរ។

សូម​បញ្ជាក់​ថា អគារ​មិត្តភាព​កម្ពុជា​មិត្តភាព​កម្ពុជា​-​វៀតណាម នេះ​មាន​ទំហំ​ទទឹង​ប្រវែង ១៨​ម៉ែត្រ បណ្តោយ​ប្រវែង ៦៣​ម៉ែត្រ កម្ពស់ ២​ជាន់ ចំណាយ​ថវិកា​សរុប​ក្នុង​ការ​សាងសង់​ចំនួន ១,០២៨,៥១០ ដុល្លារ ក្នុងនោះ​ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ជួយឧបត្ថម្ភ​ក្នុងការ​សាងសង់​នេះ​ចំនួន ១,១២៧,១១៤ ដុល្លារ នឹងធ្វើ​ពិធី​បុកគ្រឹះ​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃស្អែក​នេះ​ក្រោម​អធិបតី​ភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ប​នាយ​រដ្ឋ​មន្ត្រ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ​។ នៅ​ថ្ងៃស្អែក​នេះ​ផង​ដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា​រួមមាន​សាលាសំណាក់ វេទិកា តារាង​បាល់ទាត់ ស្រះ​ទឹក បន្ទប់​អនាម័យ ការ​ដាំ​កូនឈើ​ផង​ដែរ៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ វិនាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ១២ នាទី មុន

ទីក្រុង​ចំនួន ១៥ មាន​ជើង​ហោះហើរតភ្ជាប់​​មក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប

ព័ត៌មានជាតិ៤១ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

សេចក្ដីជូនដំណឹង៤៤ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ៤៩ នាទី មុន

អ្នក​ភូមិ​ព្រះដាក់​ធ្វើ​នំ​បញ្ចុក​ត​ជំនាន់​ មាន​រូបមន្ត​ពិសេស​ធ្វើ​នំ​បញ្ចុក​ឆ្ងាញ់

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម