ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ឲ្យនាយឧត្ដមសេនីយ៍ សៅ សុខា បន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្តទៀត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសើរនូវការដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាពីសំណាក់លោកនាយឧត្ដមសេនីយ៍ សៅ សុខា និងបានអំពាវនាវឲ្យលោកបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្តទៀត។

តាមរយៈសារជាសំឡេង នៅល្ងាចថ្ងៃទី ៨ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា បន្ទាប់ពីបញ្ចប់ការប្រកួតបាល់ទាត់រវាងកម្ពុជា-មីយ៉ាន់ម៉ា ដោយទទួលលទ្ធផលមិនបានល្អនោះ គឺលោកនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចចិត្តលាលែងពីតំណែង។

បន្ទាប់ពីមានការសម្រេចបែបនេះ មានមនុស្សមួយចំនួនបានបង្ហាញអំពីការខកចិត្ត និងការសោកស្ដាយចំពោះលោក សៅ សុខា ដែលធ្លាប់បានដឹកនាំ និងធ្វើឲ្យរីកចម្រើនលើផ្នែកកីឡាបាល់ទាត់របស់កម្ពុជា។ សម្រាប់សម្ដេចតេជោ ហ៊ុន សែន ក៏មានការសោកស្ដាយផងដែរ ចំពោះការសម្រេចចិត្តលាលែងពីតំណែងរបស់លោក សៅ សុខា នេះដែរ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ចាប់តាំងពីឯកឧត្ដម សៅ សុខា បានទទួលនូវមុខតំណែងនេះ កីឡាបាល់ទាត់របស់កម្ពុជា មានការរីកចម្រើនឈានឡើងជាលំដាប់ បើទោះបីជាការលេងរបស់យើងមានលទ្ធផលតាមការចង់បានរបស់យើងក៏ដោយចុះ ក៏ប៉ុន្តែយើងបានដើរចេញឆ្ងាយពីចំណុចដែលយើងមិនធ្លាប់មានកាលពីពេលមុន»។
ក្នុងនាមជានាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យលោកនាយឧត្ដមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត ដែលនេះជាបញ្ហារួមរបស់រាជរដ្ឋាភិបាលកម្ពុជា៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


