ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា៖ ការផ្លាស់ប្ដូរមុខតំណែងមានអត្ថប្រយោជន៍ ៤ យ៉ាង
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលើកឡើងថា ការផ្លាស់ប្ដូរមុខតំណែង និងតែងតាំងតម្លើងតួនាទីមានអត្ថប្រយោជន៍ ៤ យ៉ាងជាគន្លឹះដើម្បីផ្ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងផ្ដល់ឱកាសដល់អ្នកបន្តវេនជាដើម។

លោក នាយឧត្តមសេនីយ៍បានលើកឡើងនៅក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្ដិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពតនៅរសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ ដោយមានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពតផងដែរ។
លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ត្រូវបានប្រកាសតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពតជំនួសលោកឧត្តមសេនីយ៍ត្រី កែវ សុផល ដែលត្រូវបានផ្លាស់ប្តូរមុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិនវិញ។

លោកនាយឧត្តមសេនីយ៍ថ្លែងថា ការផ្លាស់ប្ដូរមុខតំណែង និងតែងតាំងតម្លើងតួនាទី និងប្ដូរកកន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន ជាក្រឹត្យក្រមនៃការងារចាត់តាំងរៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើននៃការងារ និងក៏ជាឱកាសមួយនៃការផ្លាស់ប្តូរបរិយាកាសទីកន្លែងធ្វើការដែលផ្តល់អត្ថប្រយោជន៍៤ជាគន្លឹះរួមាន ទី១ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន ២ រៀបចំធនធានមនុស្សឲ្យស្រប និងសមត្ថភាពជំនាញ និងនិស្ស័យ ៣ ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន និងទី៤ ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឲ្យអង្គភាព ស្ថាប័នរីកចម្រើនព្រមៗគ្នា។

ជាមួយគ្នានោះនាយឧត្តមសេនីយ៍ មេបញ្ជាការ ថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ត្រី កែវ សុផល ដែលបានលើកស្ទួយក្នុងការដឹកនាំបញ្ជាគ្រប់គ្រងកងរាជអាវុធហត្ថខេត្តកំពតសម្រេចបាននូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយកិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងជូនពរទទួលតួនាទីភារកិច្ចនៅកន្លែងថ្មីបន្តទទួលបានជោគជ័យ។
ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះនាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូលត្រូវយល់ដឹង និងអនុវត្ត ៧ចំណុច រួមមាន ហូប ស្លៀកពាក់ ស្នាក់នៅ សុខភាព អប់រំរៀនសូត្រមធ្យោបាយធ្វើដំណើរកម្សាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក។

ត្រូវថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់ គ្រប់គ្រងអចលនទ្រព្យ ដំណើរការការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព ការងារកសាងអង្គភាពទីកន្លែងធ្វើការងារ ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ ទីកន្លែងស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព ការងារដឹកនាំ គ្រប់គ្រង បញ្ជា អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់នូវតួនាទីភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៩ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


