ព័ត៌មានជាតិ
សមត្ថកិច្ចឡោមព័ទ្ធអគារសំណង់ចាប់បានបុរសបាញ់អតីតប្រពន្ធ ហើយរត់ទៅពួនសំងំលាក់ខ្លួនទីនោះ
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១នេះ បានបើប្រតិបត្តិការឡោមព័ទ្ធអគារសំណងមួយកន្លែង ហើយចាប់បានបុរសដែលបានបាញ់អតីតប្រពន្ធរបស់ខ្លួន ឱ្យរងរបួសហើយរត់គេចខ្លួន។
ក្នុងប្រតិបត្តិការស្រាវជ្រាវនិងតាមរុករកចំណាយពេលជិត២០ម៉ោងនេះ សមត្ថកិច្ចបានរកឃើញជនសង្ស័យនៅពួនសំងំលាក់ខ្លួនក្នុងអគារសំណង់ដែលម្ចាស់ទុកចោលមួយកន្លែង (ក្បែរសៀងហៃ) នៅម៉ោង ១១ និង៤៥ នាទីព្រឹកថ្ងៃទី ២០ ខែមិថុនានេះ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីធ្វើការសួរនាំ និងចាត់ការបន្តតាមនិតិវិធីច្បាប់ជាធរមាន។
សូមរំឭកថា ស្ត្រីម្នាក់ត្រូវបុរសអតីតជាប្តីលបបាញ់ចំដើមទ្រូងខាងឆ្វេងមួយគ្រាប់ បណ្ដាលឱ្យរងរបួសធ្ងន់ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ កាលពីវេលាម៉ោង ១៨៖២០ នាទី ថ្ងៃទី ១៩ ខែមិថុនា នៅចំណុចភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

បុរសជនសង្ស័យឈ្មោះ ជា សុវណ្ណរ៉ា អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានរត់គេខ្លួនក្រោយធ្វើសកម្មភាព។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាព ដោយយកអាវុធខ្លី ចំនួន១ដើម មិនស្គាល់ម៉ាក មកបាញ់ជនរងគ្រោះឈ្មោះ ផង់ សុភាព មុខរបរអាជីវករ ដោយសារជនរងគ្រោះនិងជនសង្ស័យ មានទំនាស់និងគ្នា ខណៈដែលភាគីទាំងពីរនាក់ទើបតែលែងលះគ្នា ហើយមូលហេតុជនសង្ស័យជាអ្នកញៀនថ្នាំ ចេះតែរករឿងប្រពន្ធរាល់ថ្ងៃ ទើបប្រពន្ធសម្រេចចិត្តលែងលះ តែមុននិងលែងលះ ជនសង្ស័យបានគំរាមជនរងគ្រោះថា បើហ៊ានតែលែង លុះត្រាតែខ្លួនស្លាប់សិន បើមិនដូច្នោះទេ ខ្លួននឹងតាមសម្លាប់វិញ។

បើតាមសមត្ថកិច្ច ជនរងគ្រោះបានលែងលះគ្នាប្រហែល១ខែ តែក្នុងកំឡុងពេលលែងនេះ ជនសង្ស័យបានចងគំនុំជាមួយជនរងគ្រោះ ចេះតែមកអុកឡុក គំរាមកំហែងជនរងគ្រោះ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យក៏បានមករកកូន តែកូនមិនព្រមជួប ធ្វើឱ្យជនសង្ស័យខឹង ក៏ត្រឡប់ទៅវិញតែមុននឹងទៅ បានបោះពាក្យសម្ដីថា ថ្ងៃនឹងខ្លួននិងប្រដៅប្រពន្ធឱ្យស្គាល់ខ្លួនម្ដង និងចង់ជួបមុខកូនជាលើកចុងក្រោយ ហើយក៏មានករណីបាញ់ប្រហារកើតឡើងនៅផ្ទះជនរងគ្រោះតែម្តង៕

អត្ថបទ៖ ស៊ុយ ចាន់ធា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


