ព័ត៌មានជាតិ
កុំចេះតែហ៊ាន! នារីម្នាក់កើតជំងឺកូវីដ១០ថ្ងៃសម្ងំព្យាបាលនៅផ្ទះ ធ្វើទុក្ខខ្លាំង ប៊ិះហៅឡានពេទ្យជួយមិនទាន់
ភ្នំពេញ៖ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកមានឈ្មោះថា Sodenyta Nuon បានរៀបរាប់ថា ខ្លួនបានឈឺជំងឺកូវីដ-១៩ មានរយ:ពេល១០ថ្ងៃ ហើយដំបូងក៏សម្ងំព្យាបាលនៅផ្ទះដោយស្មានថាអាចធូរស្រាល ប៉ុន្តែផ្ទុយទៅវិញកាន់តែធ្វើទុក្ខខ្លាំង ទើបហៅឡានពេទ្យមកយកទៅព្យាបាល។

នារីម្ចាស់គណនីហ្វេសប៊ុកដដែលនេះបានលើកឡើងដោយបញ្ជាក់ថា៖ “ខ្ញុំឈឺកូវីដ-១៩ ១០ថ្ងៃហើយ ថ្ងៃទី១ ដល់ថ្ងៃទី១០។ ខ្ញុំបានស៊ូនឹងវានៅផ្ទះ ស៊ូឡេីងលែងទៅមុខ ដល់យប់ថ្ងៃពុធកណ្តាលអធ្រាត្យខ្ញុំស៊ូមិនបានទៀតទេ ខ្ញុំធ្វេីទុក្ខខ្លាំងណាស់ដង្ហក់ដកដង្ហេីមមិនដល់គ្នា ខ្លាំងដល់ថ្នាក់ផ្តាំលាប្តីក៏មាន”។
ប្រភពបានបន្តថា៖ “វាកេីតមកអ៊ីចឹងយូរថ្ងៃដែរហេីយ តែខ្ញុំចេះតែទ្រាំទៅ នឹកឃេីញគេថាយេីងក្មេងចឹងតែពីរអាទិត្យអីធូរហេីយ រហូតដាច់ចិត្តខលហៅ Ambulance ប៊ិះមិនទាន់ គេដាក់អុកសុីសែននឱ្យរហូតតាំងពីក្នុងឡានមកដល់ពេទ្យគេមេីលយេីងគ្រប់មុខ តាមផ្នែកក្នុងខ្លួនទាំងអស់ គឺឃេីញថាខ្ញុំរលាកសួតធ្ងន់ធ្ងរ ( lungebetændelse af covid) និងសំពាធឈាមចុះខ្លាំង”។

ប្រភពនិយាយទៀតថា ឥឡូវឡូវរូបគាត់បាននៅពេទ្យពីរយប់ពីរថ្ងៃហេីយ អាការ:ល្អជាងនៅផ្ទះច្រេីនមិនសូវធ្វេីទុក្ខដូចនៅផ្ទះ តែគាត់មិនអាចអត់អុកសុីសែនបានទេសូម្បីតែចូលបន្ទប់ទឹក។
ប្រភពបន្ថែមថា មកទល់ដល់ពេលនេះគាត់បានធូរច្រេីនហេីយប្រហែល៣០ទៅ៤០ភាគរយ ហេីយសង្ឃឹមថាបានទៅជួបគ្រួសារវិញឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


