ព័ត៌មានជាតិ
ជំរុញឱ្យមន្ត្រីទាំងអស់ត្រូវបង្កើនការចុះបញ្ជីវត្តមានជនបរទេសស្នាក់នៅកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍បានជំរុញឱ្យមន្ត្រីអន្តោប្រវេសន៍ទូទាំងប្រទេសត្រូវបង្កើនការអនុវត្តប្រព័ន្ធចុះបញ្ជីវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា(FPCS)ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីគ្រប់គ្រងជនបរទេសឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើរការនៃការវិវឌ្ឍន៍របស់ប្រព័ន្ធចុះបញ្ជីវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ប្រព័ន្ធចុះបញ្ជីវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នេះបានដំណើរការទៅមុខមួយជំហានដ៏ល្អហើយ ដោយមានអត្រាការចុះឈ្មោះក្នុងប្រព័ន្ធកើនឡើងល្អប្រសើរគួរឲ្យកត់សម្គាល់។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបន្តថា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តាំងពីការចាប់ផ្តើមរហូតមកទល់ពេលនេះ ក៏យើងអាចនិយាយបានថា វានៅមិនទាន់បំពេញសមស្របទៅនឹងសំណូមពរ ដែលបានគ្រោងទុក និងគ្រប់គោលការណ៍លក្ខខណ្ឌមួយចំនួននៅឡើយទេ។
នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍បន្ថែមថា «ដូច្នេះយើងត្រូវប្រមូលបញ្ហាខ្វះខាត ហើយរិះរកវិធីបំពេញបន្ថែមដើម្បីឲ្យការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទទួលបានជោគជ័យ ដូចជាទិន្នន័យជនបរទេស អាស័យដ្ឋានមិនពិតប្រាកដការចុះឈ្មោះ លេខទូរស័ព្ទទំនាក់ទំនង និងបញ្ហាមួយចំនួនទៀត»។

ជាមួយគ្នានេះដែរ លោកអគ្គនាយកក៏បានផ្តល់អនុសាសន៍ឲ្យក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបង្កើនសមត្ថភាពដល់មន្ត្រីនគរបាលមូលដ្ឋានយល់ដឹងច្បាស់លាស់ពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) ដើម្បីប្រសិទ្ធភាពក្នុងការគ្រប់គ្រងជនបរទេសដូចជាងាយស្រួលក្នុងស្វែងរក ជាពិសេសនៅពេលជនបរទេសដែលមានពាក់ព័ន្ធនឹងបទល្មើសណាមួយ ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា។
នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍បានកោតសរសើរដល់មន្ត្រីពាក់ព័ន្ធដែលបានខិតខំបញ្ចេញជំនាញបច្ចេកវិទ្យារបស់ខ្លួនក្នុងការបង្កើតប្រព័ន្ធ (FPCS) និងបានជុំរុញឲ្យមន្ត្រីជំនាញទាំងអស់បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងបេសកកម្មបម្រើជាតិប្រកបដោយវិជ្ជាជីវៈក្នុងការគ្រប់គ្រង ជនបរទេសដែលកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយប្រសិទ្ធិភាព៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


