ព័ត៌មានជាតិ
វៀតណាមនៅសល់សេណារីយ៉ូចំនួន២ តែប៉ុណ្ណោះត្រូវជ្រើសរើសសម្រាប់ការរៀបចំស៊ីហ្គេមលើកទី៣១
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានឱ្យដឹងថា ម្ចាស់ផ្ទះស៊ីហ្គេមវៀតណាម កំពុងពិចារណា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ដោយអាចនៅរក្សាទុកនៅចុងឆ្នាំ២០២១ ដដែល ឬអាចពន្យារពេលទៅឆ្នាំ២០២២វិញ ខណៈដែលការសម្រេចចុងក្រោយ នឹងត្រូវលើក យកមកពិភាក្សានៅថ្ងៃ ទី៨ ខែកក្កដាខាងមុខនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEAGames) លើកទី៣២ ឆ្នាំ ២០២៣ ហៅកាត់ គ.ជ.ប.អ (CAM SOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា អង្គប្រជុំបានដាក់សេណារីយ៉ូចំនួន២ គឺអាចរក្សាទុកនៅចុង ឆ្នាំ២០២១ ដដែល ឬអាចពន្យារពេលទៅឆ្នាំ២០២២ វិញ ហើយភាគីវៀតណាមបានឆ្លើយតបដោយពេញចិត្តថា នឹងដាក់ជូនរដ្ឋាភិបាលរបស់ខ្លួន ដើម្បីធ្វើការសម្រេចជាចុងក្រោយក្នុង២សប្ដាហ៍ខាងមុខ។ មានន័យថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ការកោះប្រជុំរបស់គណៈអចិន្ត្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នឹងអនុម័តចុងក្រោយ ហើយបានដាក់លក្ខខណ្ឌឱ្យវៀតណាមថា ត្រូវតែអនុម័តចុងក្រោយ ។

ទោះយ៉ាងណាក៏ដោយ ការអនុម័តចុង ក្រោយនេះ មិនមានន័យថា វៀតណាមទទួលបានការសម្រេចក្នុងអង្គប្រជុំនេះទេ ព្រោះថាអង្គប្រជុំបានពិភាក្សាគ្នាហើយ និងបានលើកការប្រជុំនេះទៅឲ្យគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍សម្រេចទៀត ទើបអាចចេញជាស្ថាពរបាន។ ប៉ុន្ដែជាទស្សនទានរួមរបស់អង្គប្រជុំ គឺបានអបអរសាទរចំពោះសេណារីយ៉ូទាំង ២នេះថា បើវៀតណាមយកសេណារីយ៉ូមួយណា គឺប្រទេសទាំងអស់នឹងគោរពតាម ហើយនឹងខិតខំរៀបចំខ្លួន ដើម្បីចូល រួម បើទោះបីជាប្រទេសភាគច្រើនមានបញ្ហានៅឆ្នាំ២០២២ ក៏ដោយ។
លោកបញ្ជាក់ថា តាមកិច្ចប្រជុំភាគីពាក់ព័ន្ធទាំងអស់ បានពិនិត្យមើលលទ្ធភាពរបស់វៀតណាម ដែលត្រូវធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២១ ថាតើត្រូវរក្សាទុកនូវកម្មវិធី និងពេលវេលា នៃការប្រកួតដដែល ឬមួយក៏ត្រូវលើកពេល? ខណៈដែលប្រ ទេសនីមួយៗបានបញ្ចេញនូវអំណះអំណាងរៀងៗខ្លួនក្នុងការទទួលឬមិនទទួល យក ក្នុងការសម្រេចចិត្តរបស់វៀតណាម ដែលចង់ពន្យារពេលស៊ីហ្គេមរយៈពេលវែង។
គួរបញ្ជាក់ថា កាលពីចុងខែឧសភា ឆ្នាំ ២០២១ ម្ចាស់ផ្ទះវៀតណាម បានបញ្ជាក់ជំហររបស់ខ្លួនថា ប្តេជ្ញាចិត្តខ្ពស់នឹងព្យាយាមធ្វើស៊ីហ្គេមនាចុងឆ្នាំ ២០២១ឱ្យបាន ប៉ុន្តែដោយសារស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលជាសកលនៅឡើយ ទើបធ្វើឱ្យម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ចង់ពន្យារពេល៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


