ព័ត៌មានជាតិ
អភិបាលរាជធានី បាននិងកំពុងស្ដារប្រឡាយមេ២ខ្សែ នៅអមផ្លូវជាតិលេខ៤និងផ្លូវរថភ្លើង ហើយគ្រោងនឹងស្ថាបនាផ្លូវផងដែរ
ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌកំបូល និង ពោធិ៍សែនជ័យ បន្តចុះកាយស្តារលូ ប្រឡាយសំខាន់ៗមួយចំនួន ដើម្បីរំដោះជំនន់ទឹកជំនន់ ជៀសវាងអោយបាននូវការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ នារដូវវស្សានេះ ហើយជាគម្រោង អាជ្ញាធរខណ្ឌកំបូលក៏គ្រោងនឹងសុំទៅអាជ្ញាធររាជធានីភ្នំពេញ ធ្វើផ្លូវនៅលើខ្នងប្រឡាយនេះ ដើម្បីរំដោះការកកស្ទះចរាចរណ៍ផងដែរ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២៥មិថុនានេះថា ប្រឡាយមេពីរខ្សែនៅអមសងខាងផ្លូវរថភ្លើង ពីផ្លូវជាតិលេខ៤ តភ្ជាប់ទៅប្រឡាយអូរលាវ ដើម្បីបើកមុខទឹកអោយហូរទៅកាន់បឹងទំនប់កប់ស្រូវ។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ ពិសេសក្នុងទឹកដីនៃខណ្ឌកំបូលទាំងមូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យផងដែរ។
លោក ម៉ៅ ប៊ុនធឿនបន្តថា ការកាយស្ដារប្រឡាយដ៏សំខាន់ទាំង២ខ្សែនេះ ធ្វើឡើង គឺក្រោយពីទទួលបានបទបញ្ជាពីលោកអភិបាលរាជធានីភ្នំពេញ ទើបមន្ទីរធន ធានទឹកនិងឧតុនិយម សហការគ្នាយ៉ាងស្អិតរមួតជាមួយអាជ្ញាធរខណ្ឌធ្វើការកាយស្ដារតែម្តង ហើយគ្រោងនឹងស្តារបញ្ចប់នៅពេលដ៏ខ្លីខាងមុខ។


លោកបន្តទៀតថា ការកាយស្តារប្រឡាយមេ១ខ្សែនៅខាងលិចផ្លូវរថភ្លើង យើងកាយស្ដារ ក្នុងទំហំមុខប្រឡាយ១២ម៉ែត្រនិងជម្រៅ រហូតដល់ទៅ៤ ម៉ែត្រ ចំណែកឯប្រឡាយនៅខាងកើតផ្លូវរថភ្លើងដែល យើងបាននឹងកំពុងកាយស្ដារនេះ មានទំហំមុខប្រឡាយ៦ ម៉ែត្រ និងជម្រៅ៤ មែនដូចគ្នា។ លោកឱ្យដឹងដែរថា ដើមឡើយទីនេះ ជាប្រឡាយមេចាស់ ប៉ុន្តែត្រូវបានគោករាក់ ដោយការចាក់ដី សំរាមហូរចូលនិងស្មៅដុះជាច្រើនឆ្នាំ រហូតដល់លុបបាត់ប្រឡាយទាំងមូលតែម្ដង និងធ្វើឱ្យទឹកមិនអាចហូរកាត់ទីនេះទៅកាន់បឹងទំនប់កប់ស្រូវបាន បង្កឲ្យមានការលិចលង់ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋានបងប្អូនប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ នៅប៉ែកខាងលិចរាជធានីភ្នំពេញជាពិសេស ក្នុងទឹកដីខណ្ឌកំបូលនិងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យ។


លោកបញ្ជាក់ទៀតថា ក្រោយពីប្រឡាយមេទាំងពីរខ្សែនេះ ដំណើរការឡើងវិញ វានឹងមានតួនាទីរំដោះទឹកភ្លៀងហូរមកពីស្រុកអង្គស្នួល បែកចាន នៃខេត្តកណ្ដាល ខណ្ឌកំបូល និងពោធិសែនជ័យ។ លោករំពឹងថា នៅក្នុងរដូវវស្សាឆ្នាំនេះ នឹងជួយកាត់បន្ថយបានយ៉ាងប្រសើរនូវការជន់លិចដោយជំនន់ទឹកភ្លៀងនាប៉ែកខាងលិចរាជធានីភ្នំពេញក្នុងឆ្នាំនេះ។
លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ផងដែរថា នៅឆ្នាំក្រោយបន្ទាប់ពីកាយស្ដារប្រឡាយទាំង២ខ្សែនេះរួចហើយ រដ្ឋបាលខណ្ឌកំបូលក៏គ្រោងនិងមានសំណើទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឈូសឆាយខ្នងប្រឡាយឱ្យរាបស្មើធ្វើជាផ្លូវ ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបាន ជាពិសេសគឺអាចរំដោះការកកស្ទះចរាចរណ៍ពីកំណាត់ផ្លូវជាតិលេខ ៤បានផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នថ្នាក់ដឹក នាំ មន្ត្រីនៃរដ្ឋបាលខណ្ឌកំបូល ក្រៅពីមមាញឹកនឹងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងមូលដ្ឋាន ក៏បាននិងកំពុងមមាញឹក ក្នុងការស្ដារប្រឡាយលូសំខាន់ៗនៅក្នុងដែនដីរបស់ខ្លួន ក្នុងនោះមានប្រឡាយអមសងខាងផ្លូវជាតិលេខ៤ ប្រឡាយអមសងខាងផ្លូវចូលទៅខណ្ឌកំបូល ប្រឡាយអូរខ្សាច់ និងលូ ប្រឡាយសំខាន់ៗមួយចំនួនទៀត ដើម្បីធានាបានថា នៅរដូវវស្សានេះ អាចជួយកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងបានប្រសើរជាងឆ្នាំកន្លងទៅ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ដំណាំកញ្ឆា៨ទីតាំងបន្ថែមទៀត នៅឃុំព្រះបាទជាន់ជុំ ត្រូវបានកាប់បំផ្លាញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS



