ព័ត៌មានជាតិ
ដឹងថាសង្សារមានគូដណ្ដឹងបាញ់សម្លាប់នៅកែងផ្សារសាមគ្គីស្ទឹងត្រែងរួចទើបបាញ់សម្លាប់ខ្លួនឯងជាក្រោយ
ស្ទឹងត្រែង ៖ ស្ត្រីវ័យក្មេងលក់សាច់សត្វព្រៃនៅកែងផ្សារសាមគ្គីស្ទឹងត្រែង ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំក្បាលស្លាប់ភ្លាមៗ រួចទើបបាញ់សម្លាប់ខ្លួនឯងជាក្រោយ។ ដោយគេដឹងថា ស្ត្រីជាសង្សារមានគូដណ្ដឹងថ្មីនឹងត្រូវសែនប្រេន ធ្វើជាប្ដីប្រពន្ធនៅថ្ងៃទី ២៨មិថុនាខាងមុខនេះ។
ករណីបាញ់ប្រហារខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៤និង៤៥នាទី ល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅកែងជ្រុងខាងកើត ឈាងខាងជើង ផ្សារសាមគ្គីស្ទឹងត្រែង ផឹកក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

ប្រភពពីអ្នកលក់ដូរនៅកន្លែងកើតហេតុបាននិយាយថា នៅមុនកើតហេតុ គេបានឃើញខ្មាន់កាំភ្លើងជាជនដៃដល់ ដើរសំដៅមករកស្ត្រីរងគ្រោះកំពុងអង្គុយលក់សាច់សត្វព្រៃ រួចដកកំភ្លើង(ម៉ាក ឡុក)បាញ់ស្ត្រីរងគ្រោះចំក្បាលស្លាប់ភ្លាមតែម្ដង។ រួចទើបជនដៃដល់បាញ់ខ្លួនឯងសម្លាប់ជាក្រោយ។
សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីដែលត្រូវជនដៃដល់បាញ់សម្លាប់មានឈ្មោះសឿន ណារី ភេទស្រីអាយុ២១ឆ្នាំ មុខរបរលក់សាច់សត្វព្រៃ មានទីលំនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើជាសង្សារបស់ជនដៃដល់ ក្រោយដឹងថាមានគូដណ្ដឹងថ្មីថានឹងរៀបចំសែននៅថ្ងៃទី ២៨ មិថុនាខាងមុខនេះ ធ្វើឲ្យជនដៃដល់ខឹង ទើបសម្រេចចិត្តមកបាញ់សម្លាប់សង្សារ រួមទាំងខ្លួនឯងផង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុធ្វើកោសល្យវិច័យទៅលើសពស្ត្រីរងគ្រោះ និងជនដៃដល់ ដើម្បីរកអនត្តសញ្ញាខ្មាន់កាំភ្លើងនៅឯណា។ ចំណែកសាកសពស្ត្រីរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯសពជនដៃដល់សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារប្រគល់ឱ្យយកទៅធ្វើបុណ្យផងដែរ៕
ដោយ ៖ ងិនលីម

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


