ព័ត៌មានជាតិ
ក្រសួងតម្រូវឱ្យអ្នកដំណើរទាំងអស់ត្រូវធ្វើចត្តាឡីស័កនៅតាមព្រំដែន មិនអនុញ្ញាតឱ្យចូលភូមិឃុំទេ
ភ្នំពេញ៖ខណៈពេលដែលជំងឺបំលែងខ្លួនថ្មីប្រភេទDeltaកំពុងមានការឆ្លងរាលដាល់នៅប្រទេសកម្ពុជានោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ត្រូវឱ្យអ្នកដំណើរទាំងអស់ធ្វើចត្តាឡីស័កនៅមណ្ឌលនៅមាត់ច្រកព្រំដែនតែម្តងដោយមិនអនុញ្ញាតឱ្យធ្វើការដឹកជញ្ជូនដើម្បីយកទៅធ្វើចត្តាឡីស័ក នៅតាមភូមិឃុំទៀតទេ។

លោកសាស្ត្រាចារ្យម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ‑១៩បានមានប្រសាសន៍ថា « ផ្អែកតាមសភាពការណ៍នៃការរីករាលដាលជំងឺកូវីដ‑១៩បំលែងថ្មីប្រភេទDeltaមានវត្តមាននៅកម្ពុជាតាមរយៈការនាំចូលពីតាមបណ្ដាច្រកព្រំដែននានានិងដើម្បីបង្កើតទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ‑១៩បំលែងខ្លួនថ្មីនេះចូលក្នុងសហគមន៍គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ‑១៩ សូមធ្វើការណែនាំដល់អភិបាលរាជធានីខេត្តត្រូវអនុវត្តវិធានការចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កនៅមាត់ច្រកព្រំដែនចំពោះអ្នកដំណើរទាំងអស់ដែលធ្វើដំណើរឆ្លងចូលមកក្នុងប្រទេសកម្ពុជាដោយមិនធ្វើការដឹកជញ្ជូនដើម្បីយកទៅធ្វើចត្តាឡីស័កនៅតាមភូមិឃុំទៀតទេ»។

លោក រដ្ឋមន្ត្រី បានណែនាំទៀតថាគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ‑១៩ថ្នាក់រាជធានីខេត្ត(គ រ ខ )ត្រូវសហការជាមួយអនុគណៈកម្មការគ្រប់គ្រងច្រកចេញចូលនិងការធ្វើចត្តាឡីស័កដើម្បីកំណត់ទីតាំងមណ្ឌលចត្តាឡីស័កដែលនៅជិតបំផុតសម្រាប់ការធ្វើចត្តាឡីស័ក។
លោករដ្ឋន្ត្រីបាន បន្តទៀតថា នេះទន្ទឹមគ្នានេះអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងវិធានការចត្តាឡីស័កនៅតាមមណ្ឌលឲ្យបានម៉ឹងម៉ាត់ស្របតាមគោលការណ៍ណែនាំផ្នែកសុខាភិបាលនិង បង្កើនការពិនិត្យការគ្រប់គ្រងច្រកជាពិសេសច្រករបៀងចៀសវាងការហូរចូលព្រំដែនចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដែលបង្កហានិភ័យក្នុងការចម្លងមេរោគបំលែងខ្លួនថ្មីចូលក្នុងសហគមន៍។

លើសពីនេះទៀត លោក រដ្ឋមន្ត្រីបានណែនាំដល់( គរ ខ) ត្រូវចាត់វិធានការពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋធ្វើចំណាកស្រុកដែលវិលត្រឡប់មកភូមិឃុំវិញនឹងត្រូវអនុវត្តវិធានការចត្តាលឡីស័កនៅមណ្ឌលចត្តាឡីស័កឲ្យបានម៉ឹងម៉ាត់ក្នុងករណីដែលរកឃើញថាប្រជាពលរដ្ឋទាំងនោះពុំបានឆ្លងការធ្វើចត្តាឡីស័កនៅតាមព្រំដែន។
លោក រដ្ឋមន្ត្រីបានបញ្ជាក់ថាត្រូវពង្រឹងអនុវត្តវិធានការទាំងផ្នែករដ្ឋបាលទាំងផ្នែកសុខាភិបាលសំដៅបង្ការគ្រប់គ្រងនិងកាត់ផ្ដាច់នូវខ្សែរយៈចម្លងនៃមេរោគជំងឺកូវីដ‑១៩ប្រភេទបំលែងថ្មីនេះនៅតាមមូលដ្ឋានដែលត្រូវបានរកឃើញអ្នកដែលបានឆ្លងជំងឺនេះ។
ប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩បានបន្ថែមទៀតថា « អាស្រ័យហេតុនេះអភិបាលនៃគណៈអភិបាលរាជធានីខេត្តនិងជាប្រធាន(គ រ ខ) ចាត់ចែងអនុវត្តតាមការណែនាំខាងលើឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២១នេះតទៅ»៕
សំអឿន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


