ព័ត៌មានជាតិ
ទិន្នផលនេសាទ១៨.៣៣០តោននៅកោះកុង ចរាចរណ៍ទៅលក់នៅលើទីផ្សារកម្ពុជា
រដ្ឋបាលជលផលខេត្តកោះកុង បង្ហាញថា ទិន្នផលសមុទ្រនៅខេត្តកោះកុងប្រមាណ១៨.៣៣០តោន បានចរាចរណ៍នាំចេញទៅលក់នៅលើផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗនៅឆមាសទី១ ដើមឆ្នាំ២០២១។
យ៉ាងហោចណាស់ ក៏មានទិន្នផល ត្រី មឹក ក្តាម បង្គារ និងគ្រែឈាមជាង១៨.៣៣០តោន ត្រូវបានប្រជានេសាទប្រមូលផលលក់ចែកចាយបន្តទៅកាន់ទីផ្សារសំខាន់ ដើម្បីបំពេញតម្រូវការរបស់អតិថិជន នៅពាក់កណ្តាលឆ្នាំ២០២១។

លោក សេង ប៊ុណា នាយរងខណ្ឌជលផលខេត្តកោះកុង លើកឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ថ្មីៗនេះថា ទោះបីជាមានការចរាចរណ៍នូវទិន្នផលនេសាទខ្ទង់ម៉ឺនតោនក៏ពិតមែន តែទិន្នផលនេះបានថយចុះ៣.៩៩៣តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ។ ក្នុងនោះ ផលកែច្នៃចំនួន៩១៥តោន ថយចុះ២២៣តោន ក្រោមហេតុផលការរីករាលដាលជំងឺកូវីដគ្មានការបញ្ជាទិញពីក្រុមឈ្នួញកណ្តាល។
លោកនាយរងខណ្ឌជលផលខេត្ត បន្ថែមថា ការនាំចេញទៅបរទេស គឺមានក្រុមហ៊ុនLYP Group របស់ឧកញ៉ា លី យ៉ុងផាត់ បាននាំចេញទិន្នផលសមុទ្រតិចតួច។ លោក ប៊ុន ប៊ុណ្ណា អះអាងដែរថា បច្ចុប្បន្ន មានប្រជានេសាទជាលក្ខណៈគ្រួសារនៅជាប់ព្រំដែនតែងតែលួចដឹកផលនេសាទដូចជា៖ សាច់ក្តាម មឹក និងត្រីចម្រុះមួយចំនួនទៅប្រទេសក្រៅផងដែរ។

៣ខែចុងក្រោយនេះ ដោយសារតែកង្វះការបញ្ចាទិញពីឈ្នួញកណ្តាល បានធ្វើឱ្យក្រុមទូកអ្នកនេសាទត្រូវបង្ខំចិត្តចូលចតនៅច្រាំងមិនចេញនេសាទដូចសព្វដងឡើយ។ ករណីតម្រូវការលើទីផ្សារនៅតែមាន ដំណើរការនេសាទរបស់ប្រជានេសាទនៅតែមានភាគប្រក្រតីធម្មតាទេ។
ដោយឡែកចំពោះទិន្នផលទឹកសាបដែរដោយប្រមូលបាន២០៤តោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ថយចុះ៩៦តោន។ ហើយចំពោះផលិតផលជលផលកែច្នៃវិញ មានចំនួន៩០៥តោន ធៀបនឹងឆ្នាំទៅថយចុះចំនួន២៦៦តោន។
ជាយុទ្ធសាស្រ្តលើកទឹកចិត្តប្រជានេសាទ គឺមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានសម្របសម្រួលរៀបចំចងក្រងជាបណ្តុំផលនេសាទ ដើម្បីធ្វើយ៉ាងណារកទីផ្សារលក់ចេញក្នុងស្រុកបាន។

សម្រាប់ឆមាសទី១ឆ្នាំ២០២១នេះដែរ ក្រុមមន្រ្តីជលផលខេត្តកោះកុង បានទប់ស្កាត់ និងបង្រ្កាបចំនួន៤២ករណី រួមមាន៖លបកន្ទុយកណ្តុរប្រវែង៣.១៦៨ម៉ែត្រ ឈ្នាងអូសកូនគ្រែងឈាមក្រឡាញឹក១៦ករណី រុះរើបង្គោលស៊ុគ្រែងឈាម ការដឹកជញ្ចូនផលិតផលនេសាទគ្មានលិខិតអនុញ្ញាត៣ករណី និងដករហូតឧបករណ៍ឆក់ជាដើម។
បញ្ហាប្រឈមលើវិធានការផ្នែកច្បាប់ គឺនៅតែមានការលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ គ្មានមធ្យោបាយសម្រាប់ចេញបង្រ្កាបបទល្មើសជលផលបានគ្រប់គ្រាន់ កង្វះថវិកាចុះបេសកម្ម និងមន្រ្តីចុះល្បាតការពារទប់ស្កាត់មានតិចតួច។

ដើម្បីឱ្យប្រជាពលរដ្ឋ និងជនខិលខូចចូលទប់ស្កាត់ការប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ មន្ទីរកសិកម្ម និងរដ្ឋបាលខណ្ឌជលផលខេត្តកោះកុង បន្តផ្សព្វផ្សាយអប់រំបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការចិញ្ចឹមត្រី ក្តាម បង្គារ តាមចំណង់ចំណូលចិត្តពួកគាត់ចង់អនុវត្តឈរលើគោលករណ៍អភិរក្សបម្រើដល់ជីវភាពរស់នៅ ជៀសវាងប្រើឧបករណ៍ដែលច្បាប់ហាមឃាត់៕
អត្តបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


