ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ជំរុញឲ្យអាជ្ញាធរបន្តកិច្ចប្រឹងប្រែងចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកដែលបានបំពេញការងារស្នូល ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩នៅទូទាំងខេត្តបានយ៉ាងល្អបន្ថែមទៀត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈ ផ្តល់ស្បៀងជូនប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន ១០០គ្រួសារ និងប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សា ៣វត្ត ស្ថិតនៅក្នុងភូមិត្របែកប្រហោង សាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃម្សិលមុិញនេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកដែលបានបំពេញការងារស្នូល ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩នៅទូទាំងខេត្តបានយ៉ាងល្អ ។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យ លោកម៉ែន វិបុល គណៈអភិបាលខេត្តស្វាយរៀងត្រូវពង្រឹងវិធានការចត្តាឡីស័កនៅតាមបន្ទាត់ព្រំដែន និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់នានា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតាក្នុងសហគមន៍ (ត្រូវយកចិត្តិទុក្ខដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ព្រំដែន) ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ចំណែកឯរដ្ឋបាលស្រុក ត្រូវបានផ្តោតការយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋដែលបានធ្វើដំណើរចេញចូលក្នុងមូលដ្ឋានរបស់ខ្លួន និងពង្រឹងនូវភូមិ ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។

អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ត្រីខ ៦ដប ម៉ាស់ ១ដុំ អាល់កុល ១ដប ។
បន្ទាប់មកលោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាននាំយកទៀនព្រះវស្សា និងទេយវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣វត្ត ក្នុង១វត្តទទួលបាន ៖ ទៀនធំ១គូ អង្ករ ១០០គីឡូក្រាម មី ៥កេស ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ខ្ទឹមស ២គីឡូក្រាម ស្ករស ១០គីឡូក្រាម ទឹកត្រី ១២ដប ទឹកដោះគោ ១កេស ត្រីខកំប៉ុង ១កេស ទៀនតូច ២ដុំ ធូប ២ដុំ នំអន្សម ១កន្រ្តក ផ្លែឈើ ១កន្រ្តក ម៉ាស់ ២ប្រអប់ អាល់កុល ៣០លីត្រ ថវិកា ១លានរៀល ផងដែរ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ