ព័ត៌មានជាតិ
ក្រសួងសុខាភិបាលបញ្ជាក់ឡើងវិញ ពីការអនុញ្ញាត ឲ្យគ្លីនិក លី ស្រីវីណា
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងបានអនុញ្ញាតឲ្យគ្លីនិក លី ស្រីវីណា បើកដំណើរការឡើងវិញ បន្ទាប់ពីគ្លីនិកនេះ បានគោរពទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល រួចមក។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការដែលក្រសួងអនុញ្ញាតឲ្យគ្លីនិកនេះ បើកដំណើរការឡើងវិញ ដោយសារគ្លីនិកនេះ បានគោរពតាមការកំណត់បម្រើតែសេវាបឋម និងមានកិច្ចសន្យាត្រឹមត្រូវ គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានត្រួតពិនិត្យនិងឯកភាពដែរ។
បើតាមហ្វេសប៊ុករបស់គ្លីនិក លី ស្រីវីណា បានប្រកាសថា នឹងបើកដំណើរការព្យាបាលអ្នកជំងឺឡើងវិញ នៅថ្ងៃទី២០ វិច្ឆិកា ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល បាន បិទគ្លីនិក លី ស្រីវីណា ដោយសារគ្លីនិកនេះ ពុំ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផ្តល់ សេវាសង្គ្រោះ អ្នកជំងឺដោយធ្វើឲ្យ លោកមេធាវី ទេព ពៅ បានស្លាប់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០កន្លងទៅ៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២១ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ