Connect with us

ព័ត៌មានជាតិ

ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល កុំយករោងចក្រធ្វើជាកន្លែងធ្វើចត្តាឡីស័ក

បានផុស

នៅ

ភ្នំពេញ៖ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានដាក់សំណើទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំកុំឲ្យយករោងចក្រធ្វើជាកន្លែងចត្តាឡីស័កដាក់កម្មករកម្មការិនី ដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។ ការស្នើសុំនេះធ្វើឡើងក្រោយសមាគមរោងចក្រកាត់ដេរកម្ពុជាយល់ឃើញថា ការយកទីតាំងរោងចក្រធ្វើជាកន្លែងចត្តាឡីស័ក ជារឿងដែលមិនសមស្របនិងមិនស្របតាមស្តង់ដារសុខាភិបាល ។

លោក កាំង ម៉ូនីកា  បានឲ្យដឹងថា សំណើរទាំងនេះធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា សមាគមរោងចក្រស្បែកជើងនិងភាគីពាក់ព័ន្ធជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាំង ម៉ូនីកា បានថ្លែងបា្រប់សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា ការយកទីតាំងរោងចក្រធ្វើជាកន្លែងចត្តាឡីស័កជារឿងដែលមិន​សមស្រប និងមិនស្របតាមស្តង់ដារសុខាភិបាល ណាមួយ​អាចធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់រោងចក្រផងដែរ។

បើតាម​អគ្គលេខាធិការរងសមាគម​រោងចក្រ នៅពេលមានករណីផ្ទុះកូវីដ-១៩នៅក្នុងរោងចក្រ​ណាមួយ ក្រសួងសុខាភិបាល​គួរយកអ្នកពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលទាំងអស់ ទៅដាក់នៅតាមមន្ទីរពេទ្យ ឬកន្លែងដែលមានផាកសុខភាព​ដែលស្របតាមបច្ចេកទេសរបស់ក្រសួងសុខាភិបាល។  

ទន្ទឹងមនោះ សមាគមរោងចក្រកាត់ដេរកម្ពុជារួមជាមួយសមាគមផ្សេងៗទៀត ក៏​បានស្នើទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលជួយសម្របសម្រួលនីតិវិធីនិងបែបបទផ្សេងៗ ដើម្បីអនុញ្ញាតឲ្យមានការនាំចូលឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ឲ្យបានកាន់តែច្រើនថែមទៀត។ ការស្នើសុំនេះគឺដើម្បីបង្ការនិងឆ្លើយតបឲ្យបានទាន់ពេលវេលាពេលមានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩នៅតាមរោងចក្រម្តងៗ ។

គួរកត់សំគាល់ថា ព្រឹត្តិការណ៍សហគមន៍ ២០​កុម្ភៈ បានបន្តរីករាលដាលកាន់តែខ្លាំងឡើងនៅមួយរយៈចុងក្រោយនេះមានអ្នកឆ្លងថ្មីប្រមាណ៦០០ទៅ៨០០ នាក់ក្នុងមួយថ្ងៃ។ ជាក់ស្តែងថ្ងៃនេះចំនួនអ្នកឆ្លងបានកើនឡើងដល់ ១១៣០ នាក់ជាចំនួនមួយដ៏ខ្ពស់មិនធ្លាប់មានពីមុនមក ហើយអ្នកស្លាប់មានរហូត ២៧​នាក់ ក៏ជាចំនួនមួយខ្ពស់មិនធ្លាប់មានផងដែរ ហើយករណីឆ្លងនៅក្នុងរោងចក្រកាត់ដេរក៏មានកាន់តែច្រើនផងដែរ ៕

អត្ថបទ៖ បាន ​វិបុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម