ព័ត៌មានជាតិ
សមត្ថកិច្ចមូលដ្ឋានត្រូវបង្កើនការគ្រប់គ្រងពលរដ្ឋមកពីថៃឱ្យមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិបានណែនាំទៅដល់កងកម្លាំងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការគ្រប់គ្រង ប្រជាពលរដ្ឋចំណូលស្រុកមកពីប្រទេសជិតខាង ពិសេសប្រទេសថៃ និងវៀតណាម ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីចូលមកនៅក្នុងប្រទេសកម្ពុជា។

ការណែនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពីចម្ងាយ ស្ដីពី ការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងលទ្ធផលអនុវត្តផែនការសកម្មភាពឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានស្នើទៅដល់ កម្លាំងនគរបាលព្រំដែន ត្រូវរៀបចំ និងអនុវត្តផែនការសកម្មភាពទប់ស្កាត់មិនឱ្យបទល្មើសឆ្លងដែនចេញ-ចូលខុសច្បាប់ និងត្រូវសហការជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដើម្បីគ្រប់គ្រងពលរដ្ឋដែលឆ្លងដែនចូលកម្ពុជាវិញឱ្យបានហ្មត់ចត់។ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់កងកម្លាំងការពារព្រំដែន ដោយខិតខំឱ្យអស់ពីលទ្ធភាពក្នុងការអនុវត្តវិធានសុខាភិបាល និងការធ្វើតេស្តឆាប់រហ័ស (Rapid Test) ក្នុងករណីមានអាការៈសង្ស័យ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបន្តទៀតថា សមត្ថកិច្ចត្រូវធ្វើជាសេនាធិការជូនគណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ នៅគ្រប់ថ្នាក់ ពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋក្នុងស្ថានភាពកូវីដ-១៩ ដោយអនុវត្តវិធានការរដ្ឋបាល និងផាកពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលដែលប្រព្រឹត្តល្មើសនឹងវិធានសុខាភិបាល ក៏ដូចជាបទកំណត់នានាជាធរមាន សំដៅកាត់ផ្តាច់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានណែនាំទៅដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមកម្លាំងអន្តរាគមន៍នៅគ្រប់ថ្នាក់ ពិសេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្តត្រូវត្រៀមកម្លាំងជួយអធិការដ្ឋាន ថ្នាក់អធិការដ្ឋានត្រូវត្រៀមជួយដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលនៅពេលមានការចាំបាច់ផងដែរ។

ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ បំប្លែងថ្មីនេះដែរ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ដែលហៅកាត់ថា (គ.ប.ក) បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ចូលក្នុងសហគមន៍តាមរយៈអ្នកដំណើរឆ្លងដែនចូលមកកម្ពុជាតាមព្រំដែននានា ពិសេសពលករខ្មែរមកពីប្រទេសថៃ។ ក្នុងនោះអនុញ្ញាតឱ្យធ្វើតេស្តរហ័សទៅលើអ្នកដឹកជញ្ជួនទំនិញដែលឆ្លងកាត់ព្រំដែនរៀងរាល់៧២ម៉ោងម្តង និងធ្វើតេស្តរហ័សប្រចាំខែដល់កងកម្លាំងដែលឈរជើងនៅតាមមាត់ច្រកព្រំដែនផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


