ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ផ្ដល់អំណោយមនុស្សធម៌ជូនកុមារកំព្រា ក្នុងមណ្ឌល មែកឈើ
ដោយទទួលដំណឹងតាមរយៈបណ្តាញសង្គមពីការលំបាករបស់មណ្ឌល មែកឈើ ស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឲ្យលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកអំណោយមួយចំនួនធំ ទៅប្រគល់ជូនមណ្ឌលមួយនេះ ដើម្បីជួយសម្រាលការលំបាកបានមួយរយៈផងដែរ ។

នាឱកាសនោះលោក ជិន ប៊ុនធឿន បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម និងលោកជំទាវ ដែលជានិច្ចកាលលោកតែងតែគិតគូរពីការលំបាករបស់កូនៗ ក្មួយៗដែលរស់នៅតាមអង្គការ សមាគម និងមណ្ឌលនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសក្មួយៗក្នុងមណ្ឌល មែកឈើ ដែលកំពុងប្រឈមនឹងបញ្ហាជីវភាពក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះ ។
សូមបញ្ជាក់ផងដែរថា លោក ផន ផល្លា ជាអតីតក្មេងធ្លាប់រស់នៅក្នុងមណ្ឌល ត្រូវបានឲ្យកាន់តួនាទីបន្តជាប្រធានថ្មី តាំងពីដើមឆ្នាំ២០២០ មកម្ល៉េះ ដើម្បីដឹកនាំនិងស្វែងរកជំនួយពីសប្បុរសជននានា ក្នុងស្រុក និងក្រៅស្រុកនាពេលកន្លងមក ។ តែបច្ចុប្បន្នលោកមានផ្ទុកជំងឺកូវីដ-១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងទទួលការព្យាបាល។ ចំណែកឯកុមារចំនួន១០នាក់ផ្សេងទៀត ក៏បានឆ្លងហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ទើបធ្វើឲ្យមណ្ឌលនេះប្រឈមនឹងការខ្វះខាតដើម្បីបន្តចិញ្ចឹមកុមារក្នុងមណ្ឌល ។

សម្រាប់អំណោយរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលត្រូវផ្តល់ជូនមណ្ឌលកុមារកំព្រាមែកឈើរួមមាន ៖
១-អង្ករចំនួន ១០ បេ
២- ត្រីខចំនួន ៥ កេស
៣-មីចំនួន ១០ កេសធំ
៤-ត្រីងៀតចំនួន ១០ គីឡូ
៥-សាច់ក្រកចំនួន ១០ គីឡូ
៦-សាច់ជ្រូកផាត់ចំនួន ១០ គីឡូ
៧-ទឹកដោះគោខាប់ចំនួន ៤ កេស
៨-អូវ៉ាន់ទីនចំនួន ៥ កញ្ចប់ធំ
៩-ស្ករសចំនួន ១ បេ
១០-អំបិលចំនួន ១ បេ
១១-ទឹកត្រីចំនួន ៥ យួរ
១២-ទឹកស៊ីអីវចំនួន ៥ យួរ
១៣-ប៊ីចេងចំនួន ១ បេ
១៤-ប្រេងឆាចំនួន ៥ ដបធំ
១៥-សាប៊ូដុំចំនួន ១០០ ដុំ
១៦-វីតាមីនសេចំនួន ៣០
១៧-ប្រេងក្រឡាចំនួន ៥ ដុំ
១៨-ប្រេងខ្យល់ចំនួន ៥ ដុំ
១៩-ម៉ាសចំនួន ៦០ ប្រអប់។
សម្រាប់បុគ្គលិកចំនួន២០នាក់ចូលរួមក្នុងកម្មវិធី ក្នុងម្នាក់ៗទទួលបានឃីដ០១មួយកញ្ចប់ ។ ដោយឡែកកុមារចំនួន៨០នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារៈសិក្សា១ឈុត និងប្រដាប់ប្រដាអនាម័យមួយចំនួនផងដែរ ៕





-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


