ព័ត៌មានជាតិ
តារាប្រុស ២ នាក់ចោលសិល្បៈ ស្ម័គ្រចូលបម្រើទ័ពអាវស ប្រយុទ្ធកូវីដ
ភ្នំពេញ៖ តារាចម្រៀងប្រុសពីររូបបានប្តូរពីការតុបតែងខ្លួនជាអ្នកចម្រៀង មកស្លៀកពាក់ឯកសណ្ឋានជាគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ- ១៩។
អ្នកទាំងពីរគឺមិនត្រឹមតែលះបង់ពេលវេលាច្រើនពីសិល្ប:ទេ ពួកគេថែមទាំងបង្ហាញនូវស្នាមញញឹមដោយភាពជឿជាក់ជាមួយការងារកងទ័ពអាវសប្រយុទ្ធប្រឆាំងកូវីដ-១៩ទៀតផង។


តារាចម្រៀងលោក ជ័យ សុវ៉ាត បន្ទាប់ពីចូលរួមជាមួយគ្រូពេទ្យស្ម័គ្រចិត្តនោះ គឺមិនត្រឹមតែលះបង់ពេលវេលាច្រើនពីអាជីពសិល្ប:ទេ លោកថែមទាំងបង្ហាញនូវស្នាមញញឹម និងឆ្លៀតច្រៀងកម្សាន្តសប្បាយដើម្បីបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលកូវីដទៀតផង។
មិនខុសពីតារាចម្រៀងលោក ជ័យ សុវ៉ាតទេ សម្រាប់តារាចម្រៀងOriginal Song លោក ឌឿ វិសាល បច្ចុប្បន្នក៏កំពុងមមាញឹកក្នុងបេសកកម្មប្រមូលវត្ថុសំណាកពីអ្នកសង្ស័យមានវិជ្ជមានជំងឺកូវីដ-១ ៩ ក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចតេជោ។


លោក ឌឿ វិសាលបានទម្លាក់ចោលការងារគ្រូពេទ្យនៅគ្លីនិកឯកជនផ្ទាល់ខ្លួន និងបែកពីក្រុមចម្រៀងរបស់ខ្លួនជិត១ឆ្នាំទៅហើយ ដើម្បីចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩និងជួយ សង្គ្រោះប្រជាពលរដ្ឋខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ