Connect with us

ព័ត៌មានជាតិ

គ្រួសារម្ចាស់ដី លោកស្រី ពុំ សុភារម្យ ច្រានចោលការចោទប្រកាន់រឿងឆរបោក និងលក់ដីខ្យល់នៅព្រះសីហនុ

បានផុស

នៅ

គ្រួសារម្ដាយកូនពីរនាក់ លោកស្រី ពុំ សុភារម្យ អាយុ ៤១ ឆ្នាំ និងម្តាយ គឺលោកស្រី ឈឹម វត្តី អាយុ ៦៣ ឆ្នាំរស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី ០៤ ខែកក្កដានេះ បាន​ចេញមុខថ្លែងបដិសេធច្រាន ចោល ជុំវិញការចោទប្រកាន់​ទៅលើគ្រួសាររបស់លោកស្រីថាបានឆបោក និងលក់ដីខ្យល់​ទៅ​ឱ្យ​អតិថិជនអ្នកទិញដែលជាអ្នកស្គាល់គ្នាជិតស្និទ្ធ។

ការបដិសេធច្រានចោល បានធ្វើឡើងបន្ទាប់ពីគ្រួសាររបស់លោកស្រី រងពាក្យ​បណ្ដឹងពីអតិថិជន​ទិញដី​ឈ្មោះ លី ហ្គិចជៀម ដែលបានប្ដឹងគ្រួសាររបស់លោកស្រីពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ពុំ សុភា​រម្យ និងលោក ស្រី ឈឹម វត្តី ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែឧសភា ហើយ​តុលា​ការ​សម្រេច​​ដោះលែង លោកស្រី ឈឹម វត្តី ដែលជាម្តាយវិញដោយបន្តឃុំខ្លួន កូនស្រីគឺលោក ស្រី ពុំ ភារម្យ រហូត​ដល់​ថ្ងៃទី ១០ ខែមិថុនា ទើបដោះលែងបន្ទាប់ពីរកមិន​ឃើញមាន​កំហុស​។

លោកស្រី ពុំ ភារម្យ មានដីមួយប្លង់ ទំហំ ១៦៧៨.៦៨ ម៉ែត្រការ៉េ ស្ថិតនៅសង្កាត់លេខ ៤​ក្រុង​ព្រះ​សីហនុ​ លក់ទៅឱ្យឈ្មោះ លី ហ្គិចជៀម ដែលជាអ្នករាប់អានគ្នាក្នុងតម្លៃ ១,៤៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហើយ​ភាគី​អ្នក​ទិញ បានធ្វើការបង់ប្រាក់បានចំនួន ៥៩ ម៉ឺនដុល្លាររួចទៅហើយ បែរជាមានបញ្ហា​ពាក់​កណ្តាល​ទី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២១ លោក ស្រី ឈឹម វត្តី បានធ្វើ​ការ​បកស្រាយ និងរៀបរាប់ថា គ្រួសាររបស់លោកស្រី មិនដែលជួបបញ្ហានេះទេ។

លោកស្រីរំឭកថា ខ្លួនបានទិញដីដែលលក់ទៅឱ្យឈ្មោះ លី ហ្គិចជៀមនោះ តាំងពីឆ្នាំ ១៩៩០ ដែលជាដីអតីតដំណាក់​ស្តេច ហើយប្តូរជាដីសារពើពន្ធរបស់ខេត្តនាពេលបច្ចុប្បន្ន។

លោកស្រី ឱ្យដឹងថា នៅឆ្នាំ ២០០២ លោកស្រី បានផ្ទេរកម្មសិទ្ធិដីនោះ​ទៅឱ្យកូនស្រី គឺលោកស្រី ពុំ សុភា​រម្យ ជាអ្នកកាន់​កាប់ ដែលមានឯកសារ លិខិតស្នាម និងការទទួលស្គាល់ពីអាជ្ញាធរថ្នាក់ក្រោមរហូត​ដល់​សុរិយោដី និងរដ្ឋបាលខេត្ត។

ម្យ៉ាងទៀត ដីនៅដំណាក់ស្ដេចនេះ មិនមែនមានតែឈ្មោះ ពុំ សុភារម្យនោះទេ គឺមានរហូត​ដល់​ទៅ​ជាង ១ពាន់គ្រួសារ ដែលត្រូវធ្វើលិខិតស្នើសុំទៅលោក អភិបាល​ខេត្ត ដើម្បីប្រមូលយក ក្នុងការ​សុំ​ប័ណ្ណ​កម្មសិទ្ធិ យកមកចុះធ្វើជាកម្មសិទ្ធផ្ទាល់របស់ខ្លួន។

លោកស្រី ឱ្យដឹងថា អតិថិជនទិញដី ឈ្មោះ លី ហ្គិចជៀម បានទៅទាក់លោកស្រី ទិញដី ហើយធ្វើ​កិច្ច​សន្យាកក់ប្រាក់ជាបន្តបន្ទាប់រហូតដល់ ៥៩ ម៉ឺនដុល្លារ។

លោកស្រី ឈឹម វត្តី អះអាងថា ពាក្យបណ្ដឹងចោទប្រកាន់មកលើគ្រួសារលោកស្រី ថាជាអ្នកឆរបោក និងលក់ដីខ្យល់នោះ គឺធ្វើឡើងដោយខុសទំនង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសលោកស្រី និងគ្រួសារ ដែលខិតសន្សំមកយូរឆ្នាំ​ ខណៈដែលមានកិច្ចសន្យាទិញ-លក់ និងប្រគល់​ប្រាក់​ជាបន្តបន្ទាប់ចំនួន ៣ លើកមកហើយ។

លោកស្រីបានលើកឡើងថា “នាងខ្ញុំបានគិតរួចស្រេចហើយ រឿងទាំងអស់នេះ ប្រាកដជាចូលក្នុង​អន្លង់មួយ គឺទី១ គឺចាប់ ដើម្បីឱ្យរឿងរបស់គាត់ ១៤០០ នេះ វាក្លាយទៅជារឿងមួយអសារបង់ គឺអត់ទទេ គឺចាប់ឱ្យជាប់ ឱ្យបាន ដាក់គុកឱ្យបាន បន្ទាប់មកយកទ្រព្យរបស់ ពុំ សុខភារម្យ ទៅលក់ឡាយឡុង ពាក្យថាលក់ដីខ្យល់ ឬឆរបោក មិនបាច់និយាយ ខណៈដែល លី ហ្គិចជៀមបាន កក់លុយរហូតដល់ ៥៩ ម៉ឺនដុល្លាររួចទៅហើយ។

លើកឡើងស្រដៀងគ្នាដែរ លោកស្រី ពុំ សុភារម្យ ដែលជាម្ចាស់កម្មសិទ្ធិដី បានប្រាប់ថា “អ្នកលក់គេមានដីដែលជាទ្រព្យសម្រាប់លក់ ឱ្យយើងអ្នកទិញ អញ្ចឹងហេតុអីបានយើងអ្នកទិញ មកចោទគេហើយធ្វើដល់កិច្ចសន្យា ដែលមានត្រាមេធាវី ជាក់ស្ដែង ទៅជាចោទប្រកាន់ខ្ញុំអ្នកលក់ដី ថាជាអ្នកឆបោក ឬក៏បំពាននៅលើខ្លួន អញ្ចឹងវាអត់ត្រូវ”។

លោកស្រីបញ្ជាក់ថាដំណាក់កាលនេះ មិនមែនចូលដំណាក់​កាល​មក​ចោទប្រកាន់គ្នា ហើយយក គ្នាទៅដាក់គុកចឹងទេ យើងអាចពិ​ភាក្សា​គ្នាបាន ហេតុអ្វីបានគាត់​ធ្វើចឹង គាត់មានចេតនាមូលបង្កាច់ បង្ខូច និងធ្វើឱ្យខូចកិត្តិយសដល់​ក្រុមគ្រួសារខ្ញុំ ហើយចាប់ខ្ញុំដាក់ពន្ធនាគារហើយយកដីតែម្តង។

យ៉ាងណាគ្រួសារម្ដាយកូនទាំងពីរនាក់ ទទូចដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ផ្តល់​ភាពយុត្តិធម៌​ត្រឹម​ត្រូវ ដល់គ្រួសារខ្លួន ដែលកំពុងរងនូវភាពអយុត្តិធម៌ ជុំវិញ​បញ្ហា​លក់ដី ហើយមិនបានប្រាក់ បែរជា​ត្រូវទទួលរកនូវការចោទប្រកាន់ ចាប់ដាក់គុក ទាំងដែលខ្លួន​មិនបាន​ប្រព្រឹត្តិ​ខុសនោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣៧ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម