ព័ត៌មានជាតិ
មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងផ្ដល់គ្រឿងឧបភោគបរិភោគដល់គោលដៅ៦ ក្នុងស្រុកសេសាន
មេបញ្ជាកងរាជអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី នៅព្រឹកថ្ងៃទី ០៤ ខែកក្កដាឆ្នាំ ២០២១ នេះ បានដឹកនាំកម្លាំងអាវុធហត្ថខេត្តចុះសួរសុខទុក្ខ និងផ្ដល់គ្រឿងឧបភោគបរិភោគទីតាំងឈរជើងត្រួតពិនិត្យគោលដៅជាច្រើនកន្លែង ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជាក់ថា:គោលដៅឈរជើងត្រួតពិនិត្យគឺយើងអនុវត្តទៅតាមវិធានសុខាភិបាល ដើម្បីទប់ស្កាត់រាលដាលនៃជំងឺកូវីដ-១៩ គោលដៅត្រួតពិនិត្យ មានតាមបណ្តោយផ្លូវជាតិលេខ ៧៨ ក្នុងភូមិសាស្ត្រ ស្រុកសេសាន។ លោកមេបញ្ជាការបានបញ្ជាក់បន្ថែមថា ក្នុងមួយគោលដៅទទួលបាន អង្គរ ២០គីឡូ , មី៣ កេស, ទឹកត្រី ២ យួរ, ត្រីស្រស់ ១០គីឡូ, ឆត្រធំ១, ម៉ាស ២០០។

លោក សុវណ្ណ ពិសិដ្ឋ អភិបាលស្រុកសេសាន បានមានប្រសាសន៍ថា ក្នុងក្នុងពេលទោះជំងឺកូវីដ១៩ រហូតមកដល់ថ្ងៃនេះ មានអ្នកឆ្លងមេរោគកូវីដ១៩ ទូទាំងស្រុកសេសានចំនួន ៥០ នាក់ និងមានតំបន់បិទខ្ទប់ភូមិច្រប់មួយកន្លែង ក្នុងឃុំក្បាលរមាស ស្រុកសេសាន។ លោកអភិបាលស្រុកបានបន្តថា បន្ទាប់ពីមានការឆ្លងមេរោគកូវីដ១៩ ចូលមកក្នុងភូមិច្រប់ អាជ្ញាធរបានសហការជាមួយមន្ត្រីសុខាភិបាល រៀបចំដាក់គោលដៅសំខាន់ៗពិនិត្យវាស់កម្ដៅ ទូទាំងស្រុកចំនួន ១៣ គោលដៅបន្ថែមទៀត រួមទាំង ៤ គោលដៅជាប់ព្រំប្រទល់ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

លោកអភិបាលស្រុកបានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងស្រុកសេសានទាំងអស់ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន ពីការរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះវាបានចូលមកដល់ភូមិស្រុកយើងហើយ សូមបងប្អូនអនុវត្តវិធានការសុខាភិបាល ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីសុខសុវត្ថិភាពក្នុងក្រុមគ្រួសារ និងសង្គមជាតិយើង៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង