ព័ត៌មានជាតិ
ពលរដ្ឋនៅខេត្តសៀមរាប ជាច្រើនគ្រួសារដែលចិញ្ចឹមសត្វក្រពើត្អូញត្អែរ ពីទីផ្សារលក់ចេញធ្លាក់ចុះខ្លាំង
សៀមរាប ៖ ពលរដ្ឋនៅខេត្តសៀមរាប ជាច្រើនគ្រួសារដែលកំពុងប្រកបរបរចិញ្ចឹមសត្វក្រពើ ដើម្បីលក់ពង លក់កូន និងលក់ក្រពើធំ បានត្អូញត្អែរ ពីទីផ្សារបានជាប់គាំង មិនអាចលក់ចេញបាន ហើយក្រុមឈ្មួញហ៊ានទិញក្នុងតម្លៃថោកជាងមុនឆ្ងាយតែម្តង។
លោក សុខ វិជ័យ អ្នកចិញ្ចឹមនិងទទួលទិញក្រពើនៅខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១នេះថា ពេលនេះលោកមានបញ្ហាប្រឈមយ៉ាងខ្លាំង ដោយសារតែពីមុនលក់កូនក្រពើមួយបានតម្លៃជាង១០ដុល្លារ ប៉ុន្តែពេលនេះ កូនក្រពើមួយលក់បានតម្លៃតែ១ ឬ ២ដុល្លារទេ។

លោកបញ្ជាក់ថា ប្រសិនបើតម្លៃក្រពើនៅបន្តចុះថោកជាងនេះ គឺរូបលោកនឹងអ្នកចិញ្ចឹមក្រពើជាច្រើននាក់ទៀត អាចប្រឈមមុខទៅនឹងការខាតបង់ដើមទុនយ៉ាងខ្លាំង។ លោកបន្ថែមថា ក្នុងមួយខែ ត្រូវចំណាយលុយទិញចំណីឲ្យសត្វក្រពើស៊ីចំនួន៣ដង ដោយក្នុងម្ដងៗចំណាយលុយចំនួន២០០ដុល្លារដែរ។
លោកបន្តថា បច្ចុប្បន្នគ្មានឈ្មួញណាមកទិញកូនក្រពើរបស់ពួកគាត់ទេដោយសារតែទីផ្សារលក់សត្វក្រពើនៅតែធ្លាក់ថ្លៃ ព្រមទាំងមិនដំណើរការល្អនោះ គឺអ្នកចិញ្ចឹមក្រពើមិនមានសង្ឃឹមថាមានជីវភាពល្អប្រសើរឡើយ។ ក្នុងនោះដែរលោកបានសំណូមពរឲ្យក្រសួងពាក់ព័ន្ធមេត្តាជួយសម្រួលពីច្បាប់នៃការនាំចេញទៅក្រៅប្រទេសថា តើត្រូវចំណាយប៉ុន្មានឲ្យពិតប្រាកដ ដើម្បីពួកគាត់អាចសុំច្បាប់នាំចេញបាន ព្រោះសព្វថ្ងៃទីផ្សារក្រពើ របស់យើងគឺពឹងផ្អែកលើបរទេសទាំងស្រុង។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ទា គឹមសុទ្ធ បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១នេះថា បច្ចុប្បន្ននេះ ការលក់សត្វក្រពើឲ្យបានថ្លៃនោះ គឺជាការពិបាក ពីព្រោះតែទីផ្សារទិញក្រពើមិនមែននៅក្នុងស្រុកឡើយ គឺទីពឹងទៅលើទីផ្សាររបស់គេ(ប្រទេសចិន)។

លោកបន្តថា សព្វថ្ងៃនេះទីផ្សារលក់សត្វក្រពើ គឺទីពឹងទៅលើឈ្មួញកណ្ដាលមកពីប្រទេសវៀតណាម និងថៃ ដែលគេត្រូវការទិញយកទៅលក់បន្តដែរ។ ដូច្នេះ វាអាចលក់បានថ្លៃ គឺទាល់តែនៅក្នុងប្រទេសទាំងពីរនោះខ្វះក្រពើសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារ ទើបគេមកទិញពីខ្មែរយកទៅ។ ក្រពើយើង គឺជាចំណែកមួយជាមួយគេ ដើម្បីបង្គ្រប់ចំនួននាំចេញ។
លោកបន្តថា អាជ្ញាធរខេត្តនិងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ តែងតែជួយដោះស្រាយទៅលើបញ្ហារកទីផ្សារលក់សត្វក្រពើនេះដែរ។

បច្ចុប្បន្ននេះ មានសត្វក្រពើនៅក្នុងខេត្តសៀមរាប មានប្រមាណជាងជិត៩០ម៉ឺនក្បាលដែលពលរដ្ឋកំពុងចិញ្ចឹម ហើយខ្វះទីផ្សារគួរឲ្យព្រួយបារម្ម ខណៈពលរដ្ឋខ្លះគ្មានលទ្ធភាពចិញ្ចឹម ហើយអាចប្រឈមនឹងយកទៅប្រលែងចោលផងដែរ៕
ដោយ ៖ កុសល


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


