ព័ត៌មានជាតិ
ដីព្រៃលិចទឹកតំបន់៣ ជាច្រើន ហិកតា ត្រូវកាប់ទន្ទ្រាន ខណៈអាជ្ញាធរកំពុងចុះត្រួតពិនិត្យ
នៅរសៀលថ្ងៃទី ៥ ខែកក្កដា ប្រជាពលរដ្ឋបានរាយការណ៍ឱ្យដឹងថា ដីព្រៃលិច ទឹកតំបន់ ៣ ស្ថិតនៅចំណុចព្រែកថ្លាន់ក្នុងឃុំកំពង់ព្រះគគីរស្រុកបរិបូណ៌ប្រមាណជាង១០ ហិកតា ត្រូវបានគេកាប់ទន្ទ្រានយកជាកម្មសិទ្ធិ។
ករណីនេះ មន្ត្រីជំនាញបានចុះទៅត្រួតពិនិត្យជាក់ស្ដែងនៅល្ងាចថ្ងៃទិ ០៥ ខែកក្កដា បានឱ្យដឹងថាពិនិត្យឃើញតែជាង ៨ហិកតាប៉ុណ្ណោះនិងកំពុងស្រាវជ្រាវរកមុខសញ្ញាកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផល ផ្សារឆ្នាំងនៅព្រឹកថ្ងៃទី ៦ ខែកក្កដា នេះបានបញ្ជាក់តាមទូរស័ព្ទឱ្យដឹងថា ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋឃុំកំពង់ព្រះគគីរ ពាក់ព័ន្ធនឹងបទល្មើសខាងលើនេះ មន្ត្រីជំនាញបានសហការជាមួយ ក្រុមចម្រុះ មានលោកមេឃុំ សហគមន៍ និងមន្ត្រីនគរបាលមូលដ្ឋាន ចុះទៅពិនិត្យជាក់ស្ដែង។
ក្រោយពីបានចុចនិយាមការពិនិត្យឃើញថា ព្រៃលិចទឹកបានរងការខូចខាតនៅចំណុចនរះសរុបចំនួន ៨ ហិកតាកន្លះ ក្នុងនោះបានកាប់ថ្មី អស់១ហិចតា និងជាង ៧ ហិកតាទៀតបានកាប់កាលពីឆ្នាំកន្លងទៅ។

ករណីនេះ សមត្ថកិច្ចជំនាញនិងបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ។
មន្ត្រីជំនាញក៏សូម អំពាវនាវផងដែរដល់ប្រជា ពលរដ្ឋនិងសហគមន៍ សូមសហការគ្នារាយ ការណ៍ឲ្យបានទាន់ពេលវេលា ករណីពិនិត្យឃើញមានបទល្មើស កើតឡើងដូចខាងលើនេះ ដោយសូមរាយការណ៍មកជំនាញជាបន្ទាន់ ដើម្បីរួមគ្នាការពារព្រៃលិចទឹកដែលជាជម្រកមច្ឆាជាតិឲ្យបានគង់វង្សសម្រាប់កូនចៅយើងតទៅអនាគត៕ អត្ថបទ៖ ឈៀង ថារិទ្ធ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


