Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ ការសិក្សាស្វែងយល់ ពីសម្បត្តិវប្បធម៌ទាំងឡាយ ដែលដូនតាខ្មែរបានបន្សល់ទុក គឺជាតួនាទីរបស់​យើងម្នាក់ៗ

បានផុស

នៅ

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ញើសារចូលរួមអបអរសាទរខួប​លើកទី១៣ និងខួបលើកទី៤ ការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិ​កភណ្ឌពិភពលោក។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ការសិក្សាស្វែងយល់ ពីសម្បត្តិវប្បធម៌ទាំង​ឡាយ ដែលដូនតាខ្មែរបានបន្សល់ទុក គឺជាតួនាទីរបស់យើងម្នាក់ៗ មិនមែនតែសម្រាប់រាជរដ្ឋាភិបាល អ្នកជំនាញវប្បធម៌ ឬសិល្បករ សិល្បការិនីតែប៉ុណ្ណោះទេ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន ម៉ានី បានរំលឹកថា កាលពី១៤ឆ្នាំមុន ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូនេស្កូបានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហាររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ៩ឆ្នាំក្រោយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ក្រោយនេះមួយថ្ងៃ តំបន់ប្រាសាទព្រៃគុក ត្រូវបានស្ថាប័នដដែលសម្រេចដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក រួមជាមួយ  តំបន់ឧទ្យានអង្គរ និងប្រាសាទព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានសម្បត្តិវប្បធម៌ច្រើនអនេក ទាំងរូបី និងអរូបី។ បច្ចុប្បន្ន តាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជាកំពុងបោះជំហានឆ្ពោះទៅមុខ ក្នុងការលើកកម្ពស់មុខមាត់កិត្យានុភាព នៃមរតកវប្បធម៌ដូនតាដ៏ល្អឯកទៅកាន់ពិភពលោក។

លោក ហ៊ុន ម៉ានី បានលើកឡើងថា «ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ក្រៅពីក្តីមោទនៈដែលបានកើតជាជាតិសាសន៍ដែលមានខឿនអរិយធម៌ដ៏ចំណាស់ និងល្អវិចិត្រ យើងក៏ត្រូវមានទំនួលខុសត្រូវក្នុងការថែរក្សា និងលើកស្ទួយមរតកវប្បធម៌ ដែលជាអត្តសញ្ញាណដ៏មានតម្លៃ ក្នុងនាមអ្នកបន្តវេននៃអាណាចក្រអង្គរផងដែរ។ ការសិក្សា ស្វែងយល់ ពីសម្បត្តិវប្បធម៌ទាំងឡាយ ដែលដូនតាខ្មែរបានបន្សល់ទុក គឺជាតួនាទីរបស់យើងម្នាក់ៗ មិនមែនតែសម្រាប់រាជរដ្ឋាភិបាល អ្នកជំនាញវប្បធម៌ ឬសិល្បករ សិល្បការិនីតែប៉ុណ្ណោះទេ»។ បើតាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា «ការការពារ និងឱ្យតម្លៃលើវប្បធម៌ អរិយធម៌ផ្តើមចេញពីការស្គាល់ច្បាស់ពីខ្លួនឯង និងអ្នកដទៃ។ ការស្គាល់ខ្លួនឯងជានរណា ពិតជាមានសារៈសំខាន់ ដើម្បីយើងអាចអភិរក្ស និងអភិ​វឌ្ឍនូវអ្វីដែលជាភាពជាខ្មែរ។ ជាមួយគ្នានេះ យើងក៏ត្រូវរក្សានូវគុណធម៌ បើកចិត្តទូលាយក្នុងការរៀនរស់នៅក្នុងសហ​​​គមន៍វប្បធម៌ចម្រុះ​ ដោយមិនត្រូវប្រកាន់ជំហរមិនសមហេតុផល ឬហិង្សានិយមដើម្បីបង្ករជាការរើសអើង និងជម្លោះជាតិសាសន៍នោះឡើយ»៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម