ព័ត៌មានជាតិ
ផ្លូវកៅស៊ូពីរខ្សែក្នុងសង្កាត់សំបួរ មាស ក្រុងកំពង់ចាម នឹងត្រូវស្ថាបនារួចរាល់ក្នុងរង្វង់៤ខែខាងមុខនេះ
(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទDBSTចំនួនពីរខ្សែ ប្រវែង៣.១៨៥ម៉ែត្រ ដែលស្ថិតក្នុងភូមិចំការខ្ពក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយផ្លូវទាំងពីរខ្សែនេះ នឹងត្រូវស្ថាបនារួចរាល់ក្នុងរង្វង់៤ខែខាងមុខនេះ។


ក្នុងឱកាសនេះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា គឺ មនុស្ស ភ្លើង ទឹក ផ្លូវ។ លោកថា សមិទ្ធិផលផ្លូវកៅស៊ូ ដែលបើកការដ្ឋានសាងសង់នាពេលនេះ គឺជាសមិទ្ធិផលរបស់រាជរដ្ឋាភិបាល បានផ្តល់ជូនប្រជពលរដ្ឋនៅទីនេះ។ ដូច្នោះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាឲ្យបានគង់វង្សយូរអង្វែង ហើយអាចប្រើប្រាស់បានយូរ និងអាចជួយលើការអភិវឌ្ឍន៍ ជីវភាពគ្រួសារ និងជួយសម្រួលការធ្វើដំណើររព្រមទាំងដឹកទំនិញកសិផល ទៅកាន់ទីផ្សារបានងាយស្រួលផងដែរ។
ឆ្លៀតក្នុងឱកាសដដែលនេះលោក អ៊ុន ចាន់ដា ក៏បានអំពាវនាវបន្ថែមទៀតថា សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍វិធានសុខាភិបាលឲ្យបានត្រឹមត្រូវ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល នូវវិធាន៣ការពារ និង៣កុំផងដែរ។ លោកថា ទោះបីជាប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងរួចក៏ដោយ តែត្រូវរួមគ្នាបង្កើនការប្រុងប្រយ័ត្ន និងបង្ការការពារបន្ថែមទៀត ដើម្បីចូលរួមកាត់ផ្តាច់ខ្សែចម្លងកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍២០កុម្ភៈ»។
សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ចាម បានផ្តល់ជូនលោកតាលោកយាយ២០០នាក់។ ក្នុងម្នាក់ៗទទួលបានសារ៉ុងមួយ។ ក្នុងនោះដែរ លោកអភិបាលខេត្តកំពង់ចាម ក៏បានឧបត្ថម្តដល់កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ។ ក្នុងមួយអង្គភាព២០ម៉ឺនរៀល និងប្រជាការពារ២០ម៉ឺនរៀលផងដែរ៕ (ដោយ)៖ ហុង ម៉េងហៀ


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


