ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ សមិទ្ធផលក្រសួងមុខងារសាធារណៈសម្រេចបាន កន្លងមក ជាការពង្រឹងខឿនកសាងប្រព័ន្ធរដ្ឋបាលសាធារណៈសម្រាប់យុវជនជំនាន់ក្រោយ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា សមិទ្ធផលដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ សម្រេចបានកន្លងមក ជាការពង្រឹងខឿន នៃការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈសម្រាប់យុវជនជំនាន់ក្រោយ។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា និងទិសដៅការងារបន្ត នៅគណៈកម្មាធិការជាតិកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ នេះ។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងាររៀបចំរបាយការណ៍វឌ្ឍនភាពការងារ និងការផ្ដល់មតិយោបល់ជាធាតុចូលរបស់អង្គប្រជុំ។

ទន្ទឹមនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំ លើកឡើងថា «សមិទ្ធផលដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ បានសម្រេចបាននាពេលកន្លងមកនេះ គឺជាការពង្រឹងខឿន នៃការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈសម្រាប់ក្មេងជំនាន់ក្រោយ»។
បន្ថែមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បាននាំយកនូវអនុសាសន៍នានាដែលជាការណែនាំតម្រង់ទិសមកដល់ក្រសួងមុខងារសាធារណៈ ដើម្បីបន្តពង្រឹងការងារដឹកនាំ គ្រប់គ្រងវិស័យមុខងារសាធារណៈ ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ជាការងារអាទិភាពដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ។

ជាមួយគ្នានេះ តាមរយៈកិច្ចប្រជុំប្រចាំខែនេះ លោក ហាស់ ប៊ុនថ្ថន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍សង្ខេប នៃវឌ្ឍនភាពការងារប្រចាំខែមីនា និងវឌ្ឍនភាពការងារការរៀបចំសន្និបាតបូកសរុបការងាររបស់ក្រសួងមុខងារសាធារណៈ ជូនអង្គប្រជុំបានស្តាប់ជារបាយការណ៍។
ក្រោយការរាយការណ៍ កិច្ចប្រជុំ ទទួលបានការចូលរួមមតិយោបល់យ៉ាងច្រើនពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប ក្នុងន័យផ្តល់ជូនព័ត៌មានបន្ថែមលើវឌ្ឍនភាពការងាររួម និងលើកឡើងនូវរាល់បញ្ហាប្រឈមនានា ដើម្បីដោះស្រាយបញ្ហាជាមួយគ្នា ព្រមទាំងបានលើកនូវទិសដៅការងារបន្តឆ្ពោះទៅមុខរបស់ក្រសួងមុខងារសាធារណៈ។

គួរជម្រាបថា កិច្ចប្រជុំ ព្រឹកមិញនេះ បានយកឱកាស នៃការជួបជុំគ្នា ដើម្បីពិនិត្យវឌ្ឍនភាពការងារ នៃការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងមុខងារសាធារណៈ ជាច្រើនរូប នៅគណៈកម្មាធិការជាតិកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល។
គួររំលឹកថា កិច្ចប្រជុំប្រចាំខែនេះ គឺរបៀបរបបការងារដែលត្រូវបានកំណត់រៀងរាល់ចុងខែ អនុលោមតាមខ្លឹមសារមានចែងក្នុងអនុក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅ នៃក្រសួងមុខងារសាធារណៈ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


