ព័ត៌មានជាតិ
ក្រៅពីប្រាសាទអង្គរវត្ត ថៃបានចម្លងប្រាសាទព្រះវិហារខ្មែរនៅខេត្តសាមុទ្រប្រាកាន
ក្រោយការផ្ទុះព័ត៌មានដែលថៃគ្រោងស្ថាបនាប្រាសាទអង្គរវត្តកូពីនាំប្រតិកម្មពីពលរដ្ឋកម្ពុជា ដោយឡែកកន្លងទៅនេះថៃក៏ធ្លាប់បានកសាងប្រាសាទព្រះវិហារកូពីនៅតំបន់ទេសចរណ៍មួយកន្លែងស្ថិតនៅក្នុងខេត្តសមុទ្រប្រាកាន ចម្ងាយប្រហែល៣០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងបាងកក។




ប្រាសាទព្រះវិហារដែលថៃចម្លងដូចសឹងបេះបិទនេះ ស្ថិតនៅក្នុងខេត្តសមុទ្រប្រាកាន សាងសង់លើផ្ទៃដីជាង ២០០ហិចតា បើធ្វើដំណើរតាមរថយន្តប្រើពេលប្រហែល១ម៉ោងពីទីក្រុងបាងកក។
ប្រាសាទព្រះវិហារចម្លងនៅខេត្តសាមុទប្រាកាននេះសាងសង់នៅឆ្នាំ១៩៦៣ គឺ១ឆ្នាំ ក្រោយថៃចាញ់ក្ដីកម្ពុជានៅតុលាការអន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ក្នុងឆ្នាំ១៩៦២។

ដោយឡែកក្រោយមានការប៉ះទង្គិចគ្នាដោយយោធាពាក់ព័ន្ធនឹងកម្មសិទិ្ធលើដីនៅជាប់ប្រាសាទព្រះវិហារ យោធាថៃក៏បានសាងសង់ប្រាសាទព្រះវិហារកូពីតូចមួយទៀតនៅជ្រលងភ្នំ Pha Mor E-Daeng ក្នុងខេត្តស៊ីសាកេត។ ប្រាសាទព្រះវិហារចម្លងរបស់យោធាថៃ សង់ពីស៊ីម៉ង់ត៍មានទំហំ១លើ១០នៃប្រាសាទព្រះវិហារពិត សាងសង់នៅលើផ្ទៃដីជាង៨០០ម៉ែត្រ ស្ថិតនៅក្នុងឧទ្យាន Pha Mor E-Daeng ទល់មុខប្រាសាទព្រះវិហាររបស់កម្ពុជា។
គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ កសាងឡើងដោយមហាវីរក្សត្រខ្មែរព្រះបាទយសោវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី១ និង ព្រះបាទសូរ្យវរ្ម័នទី២ ចន្លោះសតវត្សទី ៩-១២។ ប្រាសាទនេះកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនីវ៉ូទឹកសមុទ្រ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជានៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


