ព័ត៌មានជាតិ
ដល់ថ្ងៃសានឱវាទការបង់ពន្ធផ្លូវលើរថយន្តគ្រប់ប្រភេទ នៅសល់តែ១០ថ្ងៃទៀតតែប៉ុណ្ណោះនឹងត្រូវបានបញ្ចប់
បន្ទាយមានជ័យ ៖ មន្ត្រីពន្ធដារខេត្តបន្ទាយមានជ័យបានធ្វើការរំលឹកដល់អតិថិជនដែលមានរថយន្តទាំងអស់ឲ្យបានជ្រាបថា នៅសល់តែ១០ថ្ងៃទៀតតែប៉ុណ្ណោះ ការបង់ពន្ធផ្លូវលើរថយន្តគ្រប់ប្រភេទនឹងត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះហើយ បើសិនជាលោក លោកស្រីណាមិនទាន់បានបង់ទេ សូមរួសរាន់ទៅបង់ឲ្យបានមុនដាច់ខែវិច្ឆិកានេះ ដើម្បីជៀសវាងការផាកពិន័យផ្សេងៗ។
សាខាពន្ធដារខេត្តបន្ទាយមានជ័យឃើញថា យានយន្តភាគច្រើនបានបង់ពន្ធរថយន្តរបស់រួចរាល់អស់ហើយតែដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានដឹងពន្ធនៅឡើយសាខាពន្ធដារខេត្តបន្ទាយមានជ័យសូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋនោះមេត្តារួសរាន់មកបង់ពន្ធឲ្យបានរួសរាន់ នៅសាខាពន្ធដារខេត្តបន្ទាយមានជ័យ និងនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីជៀសវាងនូវការកកស្ទះនិងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតបិទកំណត់ដែលអាចនាំឲ្យកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយ។ សាខាពន្ធដារខេត្តបន្ទាយមានជ័យបញ្ជាក់ឲ្យដឹងទៀតថា រថយន្តដែលមានកាតព្វកិច្ចជាប់ពន្ធដូចជារាល់រថយន្តទាំងឡាយដែលទិញហើយនិងត្រូវបានចុះបញ្ជីធ្វើស្លាកលេខ ចាប់ពី ខែមករា ២០២០ រហូតដល់ ខែវិច្ឆិកា ២០២០ ត្រូវជាប់ពន្ធទៅតាម ឆ្នាំផលិតនិងទំហំស៊ីឡាំងនៃរថយន្ត។ សម្រាប់រថយន្តដែលទិញហើយនិងចុះបញ្ជីធ្វើស្លាកលេខក្នុង ខែធ្នូ ឆ្នាំ២០២០ គឺត្រូវជាប់ពន្ធផ្លូវ ឆ្នាំ២០២០ ដដែលតែមិនមានការពិន័យអ្វីផ្សេងៗឡើយ ឯកសារភ្ជាប់ដើម្បីបង់ពន្ធមានដូចជា ឈៀករថយន្ត កាតគ្រីរថយន្ត អត្តសញ្ញាណប័ណ្ណជាដើម៕
ដោយ ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


