ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្តល់ស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ជូនរដ្ឋបាលខេត្តស្វាយរៀង សម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង បានប្រគល់សម្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅស្រុកចន្ទ្រា និងស្រុករំដួល នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

ឆ្លៀងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំរបស់រដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុក្ខដាក់បំពេញភារកិច្ច ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស ការអុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីរាលដាលជម្ងឺកូវីដ១៩ ទាំងអស់គ្នា ។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យអាជ្ញាធរទាំងអស់ត្រូវបន្តពង្រឹងការយកចិត្តទុក្ខដាក់ក្នុងការគ្រប់គ្រងចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុក បានវិលត្រលប់ចូលមកកាន់ខេត្តវិញ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់តាមព្រំដែនស្វាយរៀងនៃប្រទេសកម្ពុជា និងវៀតណាម ដោយអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់នូវវិធាការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែន និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ បំប្លែងថ្មីប្រភេទ (ដែលតា និង បែលតា មានកម្រិតឆ្លងដ៏ស្រួចស្រាវបំផុត) ចូលក្នុងសហគមន៍ ជាពិសេស ត្រូវផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ អំពីវិធានការរបស់សុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាលគឺ ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាល ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។

អំណោយដ៍ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិតដែលបានផ្តល់ជូនស្រុករំដួល និងស្រុកចន្ទ្រា នាពេលនេះ រួមមាន ៖ ទឹកសុទ្ធ ៥០កេស អង្ករ ១តោន មី ៥០កេស ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ ត្រីខ ៥កេស ម៉ាស ៥កេសធំ អាល់កុល ៣កាន សាប៊ូលាងដែ ១០០ដុំ ថ្នាំដុសធ្មេញ ១០០ទីប ច្រាស់ដុសធ្មេញ ១០០ដើម និងថវិកា ១លានរៀលផងដែរ ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


