Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជន​១៤០​គ្រួសារ បាន​ទទួល​អំណោយ​ពី​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ​

បានផុស

នៅ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ បាន​នាំយក​នូវ​អំណោយ​របស់​សប្បុរសជន មកជួយ​ឧបត្ថម្ភ​ជូន គ្រួសារ​អតីតយុទ្ធជន​១៤០​គ្រួសារ ដែល​កំពុងតែ​រស់នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច ស្ថិតនៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ខណៈ​កំពុងតែ​មានការ​ខ្វះខាត នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​កក្កដា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​រំលឹក​ដែរ​ថា អតីតយុទ្ធជន​១៤០​គ្រួសារ ដែល​រស់នៅ​លើដី​សម្បទា​ន​សង្គមកិច្ច និង​ទទួលបាន​ផ្ទះ​ថ្មី ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធជន កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី និង​បានប្រគល់​ផ្ទះ​ជូន​បងប្អូន​អតីតយុទ្ធជន​កាលពី​ថ្មីៗ​កន្លងទៅនេះ ក្រោម​អធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី​គ ន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា។​

​ឧត្ដមសេនីយ៍ទោ​សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បានរៀបចំ​ស្បៀងអាហារ​ជួយឧបត្ថម្ភ តាម​សំណូមពរ​របស់​បងប្អូន ក្រុមគ្រួសារ​អតីតយុទ្ធជន ដែលមាន​ជីវភាព​លំបាក​ខ្វះខាត​ចំនួន ១៤០​គ្រួសារ មា​ន​សម្ភារៈ​សរុប​អង្ករ​ចំនួន ១,៥០០ គីឡូក្រាម មី​៥០​កេស ទឹក​សុទ្ធ១៤០យួរ និង ម៉ាស​ក្រណាត់​១,៥០០​ម៉ាស ដើម្បី​ដោះស្រាយ​ដល់​ការលំបាក​ខ្វះខាត បណ្តាលមក​ពី​ការចូលរួម​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីក រាលដាល​មេរោគ​កូ​វីដ​១៩​ ក្នុងដំណាក់កាល​ថ្មី​នេះ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​បាន​ផ្ដាំផ្ញើ​តាមរយៈ ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ខេត្ត​ក្រុង ឲ្យ​មើលថែ​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​អតីតយុទ្ធជន ជាពិសេស​ក្នុង​ដំណាក់កាល កំពុង​តែ​មាន​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​១៩ ចូល​ក្នុង​សហគមន៍ ដោយ​ត្រូវ​អនុវត្តឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ពិសេស​វិធានការ​៣​កុំ និង​៣​ការពារ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។​

​ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាន បាន​ណែនាំ​ឲ្យ​បងប្អូន ត្រូវខិតខំ​បង្កបង្កើនផល​ចិញ្ចឹម សត្វ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នៅ​លើដី​សម្បទាន​សង្គមកិច្ច ដែល​សម្តេច​តេ​ជោ​បានផ្ដល់​ដី​សម្រាប់​បង្កបង្កើនផល ១៥,០០០​ម៉ែត្រការ៉េ​ក្នុង​មួយ​គ្រួសារ ដោយ​ចេះ​ប្រើប្រាស់​ដី​ឲ្យ​មាន​ប្រយោជន៍ និង​បាន​ថ្លែងអំណរគុណ​ដ៏ សម្តេច​តេ​ជោ ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ដែល​បានផ្តល់​ដី​ផ្តល់​ផ្ទះ​ជូន​ដល់​គ្រួសារ​អតីតយុទ្ធជន បានរស់នៅ​បាន​សមរ​ម្យ​កសាង​ជីវភាព​ថ្មី ឧ​ត្ត​ម​សេនីយ៍​ទោ បាន​អរគុណ​ដល់​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ​ទាំងអស់ និង​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ ដែល​បាន​យកចិត្តទុកដាក់ ផ្សារភ្ជាប់​ពី​សុខទុក្ខ​របស់​បងប្អូន​អតីតយុទ្ធជន នៅ​គ្រប់​ទីកន្លែង និង​ជួយ​ដោះស្រាយ​រាល់​ការលំបាក​បាន​ទាន់ពេលវេលា​ផងដែរ ៕

អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម