ព័ត៌មានជាតិ
អូស្ត្រាលីសរសើរនិស្សិតកម្ពុជាចំនួន៣រូប ដែលបានចូលរួមនៅប្រទេសរបស់ខ្លួន
អតីតនិស្សិតកម្ពុជា នៅសាកលវិទ្យាល័យនៃប្រទេសអូស្ត្រាលី ត្រូវបានទទួលស្គាល់ចំពោះសមិទ្ធផល ដែលលេចធ្លោរបស់ពួកគេ នេះបើតាមការបញ្ជាក់ពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ជាមួយគ្នានោះស្ថានទូត ក៏បានអបអរចំពោះសមិទ្ធផល របស់អតីតនិស្សិតកម្ពុជាទាំងនោះផងដែរ ដែលបានបន្តចូលរួមចំណែកដល់សហគមន៍ បន្ទាប់ពីពួកគេបានចំណាយពេលនៅប្រទេសអូស្ត្រាលី។

បើតាមស្ថានទូតអូស្ត្រាលី លោកស្រី បណ្ឌិត អេង នេត្រា បានឈ្នះពានរង្វាន់អតីតនិស្សិតឆ្នើមប្រចាំឆ្នាំ២០២០ សម្រាប់ការចូលរួមចំណែកគួរឲ្យកត់សំគាល់ របស់លោកស្រី នៅក្នុងការស្រាវជ្រាវគោលនយោបាយ ជាពិសេសលើផ្នែកអភិបាលកិច្ច និងវិមជ្ឈការ។ លោកស្រីជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Monash (Monash University) ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ ហើយរហូតមកដល់សព្វថ្ងៃ លោកស្រីបានសហការយ៉ាងសកម្ម ជាមួយសហគមន៍ ស្រាវជ្រាវគោលនយោបាយនៅប្រទេសអូស្ត្រាលី។

ចំណែកលោក អាំង ឈានតុង បានទទួលពានរង្វាន់ភាពជាអ្នកដឹកនាំក្នុងសហគមន៍ សម្រាប់ការងារឆ្នើមរបស់លោកក្នុងការគាំទ្រដល់សហគមន៍ ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។ គាត់បានប្រើការសិក្សាអនុបណ្ឌិតផ្នែកអប់រំរបស់គាត់ ពីសកលវិទ្យាល័យ Adelaide (The University of Adelaide) ដើម្បីបង្កើតអត្ថប្រយោជន៍ដែលគួរឳ្យកត់ សម្គាល់ នៅក្នុងសហគមន៍ ដែលគាត់ធ្វើការជាមួយ។
ដោយឡែកអ្នកនាង សៅ សិរីសុទ្ធា ទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំវ័យក្មេង សម្រាប់ការតាំងចិត្ត និងការចូលរួមរបស់នាង បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកពាណិជ្ជកម្មស្បៀងអាហារនិងកសិកម្មសកល ពីសកលវិទ្យាល័យ Adelaide។

ស្ថានទូតបញ្ជាក់ថា ក្រៅពីការគាំទ្រ និងប្រមូលផ្តុំអតីតនិស្សិតដទៃទៀត អ្នកនាង សៅ សិរីសុទ្ធា ក៏ជាស្ថាបនិកអាជីវកម្មចាប់ផ្តើមផងដែរ ព្រមទាំងរក្សាទំនាក់ ទំនងយ៉ាងសកម្មជាមួយបណ្តាញទាក់ទងនៅអូស្ត្រាលី៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


